អាជីព
សម្តី៤យ៉ាងនេះ គេអាចនឹងចាត់យើងក្នុងចំណោមបុគ្គលិកយ៉ាប់ភ្លាម
បុគ្គលិកលក្ខណៈ សឹងថាមានសារៈសំខាន់ជាងជំនាញទៅទៀត។ អ្នកជាមនុស្សមានសមត្ថភាពយ៉ាងណាក្ដី ឆ្ងល់ទេថាហេតុអ្វីធ្វើការនៅទីណា នៅតែមិនសូវបានគេឲ្យតម្លៃ?
សម្ដីទាំងនេះកុំនិយាយឲ្យសោះប្រសិនមិនចង់បានការវាយតម្លៃទាបនៅកន្លែងធ្វើការ៖
១ បទបញ្ជាផ្ទៃក្នុងអីដូចជាគ្មានន័យសោះ

ការនិយាយអ្វីមួយដែលបន្តុះបង្អាប់កន្លែងធ្វើការខ្លួន ដូចនេះបង្ហាញថា អ្នកគ្មានថ្ងៃស័ក្ដិសមនឹងក្លាយជា មេដឹកនាំ ឬអ្នកគ្រប់គ្រងឡើយ។ បើអ្នកជាមេដឹកនាំលើខ្លួនឯងបាននឹងចង់ដឹកនាំអ្នកដទៃផង គួរចេះកែខៃ មិនមែនបន្តុះបង្អាប់ទេ។
មនុស្សអវិជ្ជមានសម្លឹងតែចំណុចខុស តេ៤មិនដែលចេះកែតម្រូវឬបង្កើតអ្វីមួយបានឡើយ។
២ ចៅហ្វាយមុនរបស់ខ្ញុំ មិនពូកែទេ
នេះគឺជាសម្ដីដ៏អន់ថយស្រកៀរត្រចៀកមួយ និងអាចទុកថាអាក្រក់បំផុតសម្រាប់អ្នកផ្សេងទៀត ដែលគេជាមនុស្សវិជ្ជមានហើយត្រូវមកស្តាប់ឮអ្នកនិយាយដើមមេដឹកនាំចាស់អ្នកនៅកន្លែងគេ។ វាមិនបានធ្វើឲ្យអ្នកខ្ពងខ្ពស់ទេ តែផ្ទុយទៅវិញអ្នកនឹងត្រូវធីបចោលទៅនៅម្ខាងឬអាចមិនជាប់ការងារពេលដាក់ល្បងផង។
៣ ទៅព្រះវិហារទេសាសនាដែលខ្ញុំនិយមនឹងប្ដូរជីវិតអ្នកបាន
សាសនានិងនយោបាយ គឺមិនមែនសម្រាប់មកប្រើនៅកន្លែងធ្វើការទេ។ សាកគិតមើលបើនៅសុខៗគេមកលេងនយោបាយលើហ្វេសប៊ុកអ្នក អ្នកអន់ចិត្តដែរ? បើអន់ចិត្ត កុំប្រព្រឹត្តិគំនិតអ្នកនៅទីនានាដែលត្រូវមានការតាព្វកិច្ចផ្សេង ពិសេសនៅកន្លែងធ្វើការប្រសិនមិនចង់ត្រូវគេដេញចេញ លើកលែងតែកន្លែងនោះជាកន្លែងបក្សនយោបាយឬមេសាសនាតែម្តង។
៤ ម្នាក់នោះកំពុងមានស្នេហា

កុំឲ្យសោះរឿងលូកដៃជើងជាមួយជីវិតឯកជនអ្នកដទៃហើយយកទៅនិយាយពីក្រោយខ្នងគេ។ អ្នកគ្មានសិទ្ធិទេ។ ប្រសិនពួកគេអនាចារជាបញ្ហារបស់ពួកគេ ចំណែកបើអ្នកនិយាយដើមគេ ជាបញ្ហាសីលធម៌របស់អ្នក៕
ប្រែសម្រួល៖ឡាហ្សូលី
ចុចអាន៖ជីវិតគឺជាវិថីស្វែងរកបទពិសោធន៍ កុំនៅមួយកន្លែងអ្នកនឹងខាតបង់វេលា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ