Connect with us

អាជីព

ការ​សម្រប​ខ្លួន​ក្នុង​ស្ថាន​ភាពមិនច្បាស់លាស់ – មធ្យោបាយ​បន្ត​ដំណើរការ​អាជីវក​ម្ម​ខ្នាតតូច​

បានផុស

នៅ

​ជំងឺកូ​វីដ១៩ (Covid-19) បានធ្វើ​ឲ្យ​មាន​បន្លាស់​ប្តូរ​ឥរិយាបថ​រស់នៅ​របស់​មនុស្ស​គ្រប់គ្នា​យ៉ាងខ្លាំង​។ ជាច្រើន​ខែ​កន្លងមកនេះ មនុស្ស​ម្នាក់ៗ​អាច​សង្កេតឃើញថា ខ្លួនឯង​កំពុង​មាន​ទំនោរ និង​ពឹង​ផ្អែកលើ​បណ្តាញ​អ៊ិន​ធើ​ណេ​ត ហើយ​និង​ប្រព័ន្ធ​ឌីជីថល​នានា សម្រាប់រ​បទ​នៃ​ការរស់នៅ ការប្រកប​ការងារ និង​ស្វែងរក​ការកម្សាន្ត​ជាដើម​។ ជំងឺ​រាតត្បាត​នេះ ក៏បាន​ជំរុញ​ឲ្យ​មាន​ឥរិយាបថ​ថ្មីៗ ដែល​បាន​ផ្លាស់​ប្តូរជីវិត​របស់​យើង ខណៈដែល​យើង​កំពុងតែ​សម្រប​ខ្លួន​ទៅនឹង​ប្រក្រតីភាព​តាម​គន្លង​ថ្មី​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​និន្នាការ​ដែល​គួរឲ្យ​កត់សម្គាល់​មួយ​នោះ​គឺ សន្ទុះ​នៃ​ការអភិវឌ្ឍ​អាជីវកម្ម​ឲ្យ​ទៅជា​ពាណិជ្ជកម្ម​ឌីជីថល​។ អតិថិជន​ជាច្រើន មិន​ថា​ជា​អ្នក​ជំនាន់​ថ្មី ឬ​ជំនាន់​ចាស់​នោះទេ បាន​ងាក​មក​ជ្រើសរើស​វិធីសាស្ត្រ​ថ្មីៗ​ក្នុង​ការទិញ​ទំនិញ​តាម​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ក eCommerce ការទូទាត់​ដោយ​មិនមាន​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ ដូចជា​ប្រើ បច្ចេកវិទ្យា contactless និង​វិធីសាស្ត្រ​ផ្សេងៗ​ទៀត សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​ក្នុង​ការទិញ​ម្ហូបអាហារ និង​គ្រឿងទេស​ជាដើម​។​

​ដូច្នេះ​សម្រាប់​ម្ចាស់​អាជីវកម្ម​ក៏​ទាមទារ​ឲ្យ​ដើរ​ទាន់​ភាព​បម្រែបម្រួល​នេះ​ផងដែរ​។ គ្មាន​នរណាម្នាក់​មា​នភា​ព​ស៊ាំ​ទៅ​នឹង​ការផ្លាស់ប្តូរ​ទាំងនេះ​ទេ ជាពិសេស​សម្រាប់​អាជីវកម្ម​ខ្នាតតូច ជំងឺ​រាតត្បាត​មួយ​នេះ​បាន​រំខាន​ដល់​សុខមាលភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ ជាការ​ពិតណាស់ គោលការណ៍​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ សម្រាប់​អាជីវកម្ម​ដែល​មិនមែនជា​តម្រូវការ​ចាំបាច់​របស់​អតិថិជន និង​គោលការណ៍​ណែនាំ​ស្តីពី​ការអនុវត្ត​គម្លាត​សង្គម បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​វិស័យ​មួយ​នេះ​។ នៅក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ អាជីវកម្ម​ខ្នាតតូច​ជាច្រើន បានបង្ហាញ​ពី​ភាព​ធន់​លើ​ការរង​ការប៉ះទង្គិច និង​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​។ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ Covid-19 ប្រមាណ​ជាង ២ ភាគ ៣ (​ស្មើនឹង ៦៧%) នៃ​អាជីវកម្ម​ខ្នាតតូច​បាន​ព្យាយាម​រក​វិធីសាស្ត្រ​ថ្មី​មួយ​ដើម្បី​រក្សា​អាជីវកម្ម​របស់​ពួកគេ​ឲ្យ​អាច​បន្តសកម្មភាព​ទៅមុខ​បាន​។ ច្រើនជាង​មួយ​ភាគ​បួន (​ស្មើនឹង ២៨%) បានចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅរក​អតិថិជន​គោលដៅ​នៅ​លើ​បណ្តាញ​សង្គម ហើយ​ប្រមាណ ២៧% បាន​ដាក់លក់​ផលិតផល ឬ​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ២០​ភាគរយ បាន​អនុញ្ញាត​ឲ្យ​អតិថិជន​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless ក៏ដូចជា​ប្រើប្រាស់​ការទូទាត់​តាមរយៈ​ទូរសព្ទដៃ ឬ​ប្រើ​បច្ចេកវិទ្យា​យក​កា​តទៅ​ប៉ះ​ដើម្បី​ទូទាត់​ប្រាក់ Tap to Phone សម្រាប់​ការទូទាត់​ការដឹកជញ្ជូន​ដល់​គេហដ្ឋាន ( ប្រមាណ​២០%)[1] ជាដើម ។​

​អត្ថប្រយោជន៍​នៃ​ការទូទាត់​តាមបែប​ឌីជីថល គឺ​ត្រូវបាន​បង្ហាញឲ្យ​ឃើញ​កាន់តែច្បាស់

ខណៈពេលដែល​វិធីសាស្ត្រ​ទូទាត់​តាម​វិធី​មុន ដូចជា​មូលប្បទានប័ត្រ​បាន​សម្រាល​បន្ទុក​បណ្តោះអាសន្ន​មួយចំនួន​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច ទាក់ទង​នឹង​ការរក្សា​សន្ទនីយភាព​នៃ​សាច់ប្រាក់ នឹង​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​លំហូរ​សាច់ប្រាក់​។ ប៉ុន្តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មូលប្បទានប័ត្រ និង​សាច់ប្រាក់​បានចាប់ផ្តើម​ក្លាយជា​ភាពរអាក់រអួល ដោយសារ​គោលការណ៍​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ សម្រាប់​អាជីវកម្ម​ដែល​មិនមែនជា​តម្រូវការ​ចាំបាច់ នោះ​មានន័យថា អ្នកលក់ និង​អ្នកផ្គត់ផ្គង់ មិន​អាច​ធ្វើដំណើរ​ទៅ​ធនាគារ​បាន​នោះទេ ដែលជា​ហេតុនាំឲ្យ​មានកា​រ​ពន្យារពេល​ក្នុងការ​ទូទាត់​ប្រាក់​។​

​ម្យ៉ាងវិញទៀត អត្ថប្រយោជន៍​នៃ​ការទូទាត់​ប្រាក់​តាមរយៈ​ឌីជីថល​ ត្រូវ​បានបង្ហាញ​កាន់តែច្បាស់​នៅពេល​មានការ​ព្រួយបារម្ភ​អំពី​ការគ្រប់គ្រង​ឬ កាន់​សាច់ប្រាក់​កើនឡើង​។ នៅពេលដែល​អាជីវកម្ម​កាន់តែច្រើន​ជ្រើស​រើសយក​មធ្យោបាយ​ថ្មី​នៃ​ការធ្វើការ​ពី​ចម្ងាយ ការទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ជួយ​សម្រួល​ដល់​អ្នកផ្គត់ផ្គង់​ក្នុងស្រុក និង​ក្រៅ​ស្រុក អាចធ្វើ​ការទូទាត់​ប្រាក់​បាន​ទាន់ពេលវេលា​មិន​ថា​ពួកគេ​ស្ថិត​នៅ​ទីណា​នោះទេ​។​

​ការយល់​ខុស​អំពី​ប័ណ្ណ​ទូទាត់​អាជីវកម្ម​

​ស្រប​ពេលដែល​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា​បន្ត​រីកចម្រើន ក្រុមហ៊ុន​តូចៗ​ជាច្រើន​កំពុង​រង​សម្ពាធ​ក្នុងការ​ធ្វើឲ្យ​មាន​នូ​វប្រ​សិទ្ធិ​ភាព​ប្រតិបត្តិការ​ ដើម្បី​សម្រេចបាន​នូវ​ការ​សន្សំ​ថ្លៃដើម និង​ជួយ​សម្រួល​ដល់​ការពង្រីក​អាជីវកម្ម​។ ជា​ផ្នែក​មួយ​នៃ​ចំណុច​នេះ បណ្តា​អាជីវកម្ម​ចាំបាច់​ត្រូវ​ចាប់ផ្តើម​ដាក់បញ្ចូល​ដំណោះស្រាយ​ទូទាត់​ទៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ឌីជីថល​នីយកម្ម​តាមរយៈ​ការប្រើប្រាស់ Visa កាត​សម្រាប់​អាជីវកម្ម អាចជួយ​ឲ្យ​បណ្តា​អាជីវកម្ម​បែងចែក និង​ចាត់ចែង​ការ​ចំណាយ​យ៉ាង​ឆាប់រហ័ស ដែល​អាចឲ្យ​អាជីវកម្ម​ទាំងនោះ​កំណត់​តំបន់​អាជីវកម្ម​ដែល​ចំណាយ​ច្រើន​ឬ​គ្មាន​ប្រសិទ្ធភាព​។

​កាត​ទូទាត់​សម្រាប់​អាជីវកម្ម នឹង​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ខ្នាតតូច អាច​សម្រេចបាន​នូវ​ដំណើរការ​ទូទាត់​យ៉ាង​មាន​ប្រសិទ្ធិភាព ហើយ​ស្របពេល​ជាមួយគ្នានេះដែរ​ក៏​អាច​ទទួលបាន​ការផ្តល់​ជូន​ពិសេស​ដូចជា​ការទទួលបាន​សាច់ប្រាក់​ត្រឡប់មកវិញ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀតផង​ដែរ​។ សំខាន់​ជាងនេះទៅទៀត Visa កាត​សម្រាប់​អាជីវកម្ម អាច​ពន្យារ​ពេល​សង​ត្រលប់​ឥណទាន​រហូតដល់ ៥៥​ថ្ងៃ ដោយ​គ្មាន​ការប្រាក់ ដែល​ជួយ​ធ្វើ​ឲ្យ​លំហូរ​សាច់ប្រាក់​របស់​អា​ជីវ​កម្ម​ខ្នាតតូច កាន់​តែមាន​ភាពប្រសើរ​ឡើង​ផងដែរ​។​

​កង្វល់​ចម្បង​មួយ​ដែល​យើង​បាន​ឮជា​ញឹកញាប់ គឺ​កង្វះ​ការទទួលយក​កាត ពី​អ្នកផ្គត់ផ្គង់ supplier ប៉ុន្តែ​យើង​ជឿជាក់ថា​ បញ្ហា​នេះ​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ដោយសារតែ​កាលៈទេសៈ​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​នាពេល​បច្ចុប្បន្ន​។ ដំណោះស្រាយ​ទូទាត់​ប្រាក់​តាមរយៈ Visa កាត (Visa Business Payment Solutions Providers ហៅ​កាត់​ថា BPSP) អាចជួយ​ពង្រីក​វិសាលភាព​របស់​ការទូទាត់​ជា​លក្ខណៈ​អាជីវកម្ម B2B តាមរយៈ​ការធ្វើ​បរិ​យាប​ន្ន​រវាង​អាជីវកម្ម​ខ្នាតតូច និង​អ្នកផ្គត់ផ្គង់ supplier របស់​ពួកគេ ដោយ​ការទូទាត់​នោះ​មាន​ភាពងាយស្រួល និង​មិន​ស្មុគស្មាញ​។​

ហើយ​តាមរយៈ​វិធី​ទូទាត់​ប្រាក់​ក្នុង​វិស័យ​អាជីវកម្ម B2B នេះដែរ ម្ចាស់​អាជីវកម្ម​ខ្នាតតូច​អាច​សន្សំសំចៃ​ពេលវេលា សម្រាប់​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការទូទាត់​បញ្ជី ឬ​ពេលទំនេរ​ផ្ទាល់ខ្លួន​។​

​ការ​សម្រប​ខ្លួន​ដើម្បី​អាច​បន្ត​អាជីវកម្ម​

​ក្រៅពី​ការ​សម្រប​ខ្លួន​ជាមួយនឹង​មធ្យោបាយ​ថ្មីៗ​ក្នុងការ​បង់ប្រាក់ និង​ទទួល​ប្រាក់ អាជីវកម្ម​ខ្នាតតូច​ ក៏ត្រូវ​ពិចារណា​ឡើងវិញ​ពី​វិធីសាស្ត្រ​ដែល​ពួកគាត់​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផងដែរ​។ គុណសម្បត្តិ​នៃ Visa កាត​សម្រាប់​អាជីវកម្ម គឺ​លើសពី​ការទូទាត់ ពោលគឺ​វា​ផ្តល់នូវ​មធ្យោបាយ និង​ដំណោះស្រាយ​បន្ថែម​ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​រចនា​សម្ព័ន្ធ​ផ្សេងៗ​ដែលមាន​នៅក្នុង​អាជីវកម្ម​របស់​ពួកគេ​។​

​អាជីវកម្ម​ខ្នាតតូច​អាច​បង្កើន​ផលិតភាព​របស់​ពួកគេ​ជាមួយនឹង​ឧបករណ៍​ឌីជីថល (​ឧទាហរណ៍ G Suite និង Microsoft Office) នឹង​អាច​ចូលទៅ​កាន់​ទម្រង់​គណនេយ្យ​ដោយ​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត cloud accounting platforms (​ឧទាហរណ៍ Xero និង Sage ជាដើម​) ដែល​កម្មវិធី​ទាំងអស់នេះ មានភ្ជាប់​មកជា​មួយ Visa កាត​សម្រាប់​អាជីវកម្ម​រួចជាស្រេច​។ តាមរយៈ Visa កាត​សម្រាប់​អាជីវកម្ម ម្ចាស់​អាជីវកម្ម​ខ្នាតតូច ក៏​អាច​ផ្តល់ជូន​នូវ​ការបញ្ចុះ​តម្លៃ​ពិសេស​ដល់​អតិថិជនរ​បស់​ខ្លួន​នៅលើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ក ដូចជា Shopify, Boutir និង BigCommerce បាន​ផងដែរ​។ លើសពីនេះទៅទៀត ម្ចាស់​អាជីវកម្ម​ខ្នាតតូច អាច​បង្កើន​ជំនាញ​របស់​ពួកគេ ដោយ​ចូលទៅ​កាន់​វគ្គ​សិក្សា LinkedIn Learning និង HBR Ascend ក៏ដូចជា​វេទិកា​ផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត Google Ads ដើម្បី​កំណត់​អត្តសញ្ញាណ នឹង​ទទួលយក​អតិថិជន​ថ្មីៗ​តាម​អ៊ិន​ធើ​ណេ​ត​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​សម្រាប់ Visa យើង​ផ្តោតលើ​ការគាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​អាច​ត្រឡប់មក​ប្រកប​របរ​អាជីវកម្មរ​បស់​ខ្លួន​ឡើងវិញ​ដោយ​ជោគជ័យ​ពីព្រោះថា ​ពួកគេ​ជា​ចលករ​សំខាន់​ ក្នុង​ការ​ជំរុញ​ដល់​ការស្តារ​ឡើងវិញ​នៃ​កំណើនសេដ្ឋកិច្ច​។ ហេតុដូច្នេះ​ហើយ​ទើប​យើង​ធ្វើ​ការប្តេជ្ញាចិត្តថា​នឹង គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច​ចំនួន​១០​លាន​កន្លែង​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ ហើយ​យើង​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធនាការ Practical Business Skills ដែលជា​កម្មវិធី​ប្រមូលផ្ដុំ នូវ​មធ្យោបាយ​និង​ដំណោះស្រាយ​សម្រាប់​ការគ្រប់គ្រង​អាជីវកម្ម ក៏ដូចជា​ការពង្រីក​អាជីវកម្ម​ខ្នាតតូច ដើម្បី​ជួយ​ពួកគេ​ឱ្យមាន​ការរីកលូតលាស់​នៅក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល​។ នៅពេល​ពាណិជ្ជកម្ម​ឌីជីថល​បាន​ចាក់គ្រឹះ​កាន់តែ​ជ្រៅ​នៅក្នុងរ​បទ​ជីវិត​របស់​យើង​គ្រប់គ្នា ក្រុមហ៊ុន Visa ប្តេជ្ញា​ចិត្តនឹង​បន្តធ្វើ​ការ​ជាមួយ​អាជីវកម្ម​ខ្នាតតូច ក្នុងការ​ផ្សារភ្ជាប់​ពួកគេ​ទៅនឹង​បណ្តាញ​សកល​របស់ Visa ព្រមទាំង​បន្ត​ជួយ​គាំទ្រ​ពួកគេ បន្ថែម​ពីលើ​តួនាទី​ជា​ប្រតិបត្តិ​ករ​ទូទាត់ ដើម្បី​ធានាថា​ ពួកគេ​អាច​ជោគជ័យ​នៅក្នុង​កំណើនសេដ្ឋកិច្ច​ឌីជីថល​” ។​

​ឯកសារយោង​

[1] ការសិក្សា​ស្ទង់​មតិ​លើ​ប្រធានបទ ការ​ឆ្ពោះទៅរក​អាជីវកម្ម របស់​ក្រុមហ៊ុន Visa ត្រូវបាន​សិក្សារ​ស្រាវជ្រាវ​ដោយ Wakefield Research នៅ​ចន្លោះ​ថ្ងៃទី​១៣ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងចំណោម​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ចំនួន ២៥០ សម្រាប់​ក្រុមហ៊ុន​ដែលមាន​និ​យោ​ជិ​ក​ចំនួន ១០០​នាក់ ឬ តិចជាង​នេះ នៅ​ប្រទេស​ប្រេ​ស៊ី​ល កាណាដា អាល្លឺម៉ង់ ទីក្រុង​ហុងកុង ប្រទេស​អៀរ​ឡង់ រុស្ស៊ី សឹង្ហ​បុរី ស​ព័ន្ធ​អារ៉ាប់​រួម ម្យ៉ាងវិញទៀត Wakefield Research ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ផ្សេងគ្នា​មួយទៀត​ផងដែរ​ ទៅលើ​ផ្នែក​អតិថិជន ត្រូវបាន​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី​១៣ ខែវិច្ឆិកា​ដល់​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងចំណោម​មនុស្សពេញវ័យ​ចំនួន ១,០០០ នាក់​នៅ​សហរដ្ឋអាមេរិក និង​មនុស្ស​ពេញវ័យ ៥០០ នាក់ នៅ​ប្រទេស​ប្រេ​ស៊ី​ល កាណាដា អាល្លឺម៉ង់ ទីក្រុង​ហុងកុង ប្រទេស​អៀរ​ឡង់ រុស្ស៊ី សឹង្ហ​បូរី និង សហព័ន្ធ​អារ៉ាប់​រួម​។ ទិន្នន័យ​ពី​ការស្រាវជ្រាវ​ស្ទង់​មតិ​ទាំងនោះ​ត្រូវបានធ្វើ​ការវាយតម្លៃ ដើម្បី​ធានាឲ្យ​មាន​អំណះអំណាង​ត្រឹមត្រូវ សម្រាប់​តំណាង​ឲ្យ​មនុស្សពេញវ័យ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ នៅក្នុង​ទីផ្សារ​នីមួយៗ​។​

​តំណ​ភ្ជាប់​សម្រាប់​ឯកសារយោង​៖

https://usa.visa.com/dam/VCOM/global/run-your-business/documents/visa-back-to-business-study.pdf
https://www.practicalbusinessskills.org/
https://en.prnasia.com/releases/apac/10-million-asia-pacific-small-businesses-to-participate-in-visa-s-global-program-to-spur-recovery-through-digital-commerce-283338.shtml

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្រុមហ៊ុន​អ្នក​ឧកញ៉ា គិត ម៉េង ប្រកាស​​បង្កើតតំបន់​សេដ្ឋកិច្ច​ពិសេសថ្មីមួយទៀតនៅ​ខេត្ត​កណ្តាល​

ព័ត៌មានជាតិ៩ នាទី មុន

លោក ស សុខា លើកទឹកចិត្តសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើនការបណ្ដុះបណ្ដាលជំនាញព័ត៌មានឌីជីថល

ជីវិតកម្សាន្ដ១៨ នាទី មុន

ស្ទីលប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់ Lisa ស្អាតប្លែក ខុសមុនឆ្ងាយ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ថៃ ពិនិត្យរោងចក្រគ្រប់គ្រងដោយជនជាតិចិន ទូទាំងប្រទេស ក្រោយហេតុការណ៍រន្ធត់ ស្លាប់កម្មករ ៦នាក់

កីឡា៥៧ នាទី មុន

ខានវ៉ៃគុនខ្មែរច្រើនឆ្នាំ ចាន់ រតនា ត្រឡប់វិញឈ្នះខ្សែក្រវាត់មានប្រាក់ជាង២០លាន​រៀល

Sokha Hotels

ព័ត៌មានពេញនិយម