Connect with us

អាជីព

ល្បិច​ប្រើ​ពេល​សម្ភាសន៍​ធានា​ធ្វើ​ឲ្យ​គេ​ចង់​ជ្រើសរើស​យើង​រំលង​បេក្ខជន​ផ្សេង

បានផុស

នៅ

ចរចា​ប្រាក់​ខែ​ជា​រឿង​ផ្សិង​ ប៉ុន្តែ​រឿង​សំខាន់​សម្ភាស​ជាប់​សិន!

ចំណុច​គន្លឹះ​ទាំង៥នេះ​អាច​ជួយ​បេក្ខជន ​ទទួល​បាន​ការងារ​ក្នុង​ក្ដី​ស្រមៃ សឹង​ថា​គ្រប់​ទីកន្លែង​ដែល​បាន​ទៅ​សម្ភាសន៍។ គន្លឹះ​ទាំង​នោះ​មាន​អ្វី​ខ្លះ​ទៅ?

១.ទំនុក​ចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុំ​ទម្លាប់​និយាយ​ភ័យ​ព្រួយ​ឬ​ចាញ់ច្រាប​អ្នក​ជួប​យើង​ដំបូង។​ ជឿ​ខ្លួន​យើង​សិន​ទើប​គេ​ផ្សេង​ដែល​នៅ​នឹង​មុខ​យើង ព្រម​ជឿ​យើង​តាម​ក្រោយ​ដែរ។ បើ​មិន​​ឲ្យ​គេមិនជឿជាក់យើងបានផង ​យើង​ម៉េច​នឹង​ត្រូវ​គេ​ជ្រើសរើស​រំលង​បេក្ខជន​ផ្សេង?

២ ស្លៀក​និង​តុប​តែង​ខ្លួន​សក្ដិសម​នឹង​តួនាទី

តួនាទី​ដំបូង​របស់HRគឺ​ពិនិត្យ​សម្បក​ក្រៅ​យើង​ហ្នឹងហើយ។ ការតុបតែងបង្ហាញថាយើងជា​មនុស្ស​ប្រភេទ​ណា។ ​គ្មាន​អ្នកណា​ត្រូវការ​បុគ្គលិកឡូយឆាយទេ គេ​ត្រូវការ​បុគ្គលិក​ដែល​តុបតែង​សមរម្យ ថ្លៃថ្នូរ។ កុំ​លាប​ក្រែម​ម្សៅ​ជ្រុល កុំ​ទម្លាក់​សក់​រំសុះរំសាយ​និង​កុំពាក់​កែង​ហួស​ពេក។

៣ ដឹង​ព័ត៌មាន​អំពី​ភារកិច្ច​នៃ​តួនាទី​ដែល​គេកំពុងរក

កំហុស​ធំរបស់ខ្មែរយើង គឺខ្វល់ពីប្រាក់ខែជាងការទទួលខុសត្រូវ។ ការទទួលខុស​ត្រូវខ្លះខុស​ជំនាញ​ពេក មិនអាច​ធ្វើ​ឲ្យ​យើង​ឆ្លើយតបបានល្អទេ។ មុន​ដាក់​ពាក្យ​និង​មុន​សម្ភាស​គួរ​ដឹង​ថា តើ​យើង​ពិតជាសាកសមអត់នឹង​ការងារមួយនោះ។ មានទំនុកចិត្ត​ពេលណា​ឆាប់​ប្រាប់អ្នក​ដែល​កំពុង​សម្ភាស​នោះ​ភ្លាម​ថា​គេ​រកមនុស្ស​ត្រូវហើយ។

៤ បុគ្គលិក​លក្ខណៈ

ពេល​ខ្លះអ្នក​សម្ភាសយើងមាន​តួនាទី​លំដាប់ទាប​ជាង​យើងពិតមែន ​តែមិនមែនមាន​ន័យថា ​គេមិនអាចសម្រេចចិត្ត​ក្នុង​ការ​យក​យើង​ឬអត់ឡើយ។ គេជាមន្ត្រីធនធានមនុស្ស​ តូចឬធំក្តី គេ​មាន​ល្បិច​អាច​កំណត់​ការ​ជាប់​ធ្លាក់របស់​យើង អាស្រ័យ​គំនិត​គេ​ដែល​ពេញចិត្ត​ឬមិនពេញចិត្ត​អាកប្បកិរិយា​ដំបូង​របស់​យើង។ អ្នក​ខ្លះ​ចូល​សម្ភាស​ជា​អ្នកគ្រប់គ្រង ហើយ​ធ្វើ​ឬក​ដូចជា​មេធំតាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​សម្ភាស ​ប្រាកដ​ណាស់ គ្មាន​អ្នកណា​ចូលចិត្ត​មនុស្ស​ឬក​ទេ។

៥ កន្លែង​ចាស់

ការ​គោរព​នានា​នឹង​ធ្លាក់​ភ្លាម ប្រសិន​អ្នក​បញ្ចេញ​អាការៈ​ពេបជ្រាយ​រិះគន់​កន្លែង​ចាស់​របស់​ខ្លួន​នៅ​នឹង​មុខ​កន្លែង​ថ្មី​ដែល​មិនទាន់​ទាំង​ជាប់​ផង​នោះ។ ប្រសិន​គេ​សួរ​ថា ហេតុអ្វី​បាន​ឈប់ ចូរ​និយាយ​ថា  ចង់​បាន​ការ​រីកចម្រើន​ថ្មី បង្កើត​បណ្ដាញ​បន្ថែម។ល។ មនុស្ស​ដែល​ចេះ​សរសើរ​កន្លែង​ចាស់​រមែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ជាង​បេក្ខជន​ដទៃ៕

ប្រែសម្រួល៖ចម្រើន​តារា​

ចុចអាន៖៤ វិធី​ដែល​រហ័ស​ទាន់ចិត្ត នឹង​​រក​ស៊ីអនឡាញ​ឲ្យ​មាន​គេ​ទទួលស្គាល់​ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម