៩ យ៉ាង​ត្រូវ​ចៀសវាង​ដើម្បី​បង្កើត​មិត្ត​នៅ​កន្លែង​ធ្វើការ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

៩ យ៉ាង​ត្រូវ​ចៀសវាង​ដើម្បី​បង្កើត​មិត្ត​នៅ​កន្លែង​ធ្វើការ

បានផុស

នៅ

ការ​បង្កើត​មិត្តភ័ក្ដិ​នៅ​ក្នុង​កន្លែង​ធ្វើការ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​ការងារ​ទូទៅ។ ការ​រាប់អាន​និង​មាន​មិត្ត​នៅ​ការិយាល័យ​អាច​ជួយ​ឲ្យ​អ្នក​រីករាយនឹងការងាររបស់អ្នករាល់ថ្ងៃ។ ដូច្នេះ​ដើម្បីមាន​មិត្តភ័ក្ដិ​រាប់អាននៅគ្រប់ទីកន្លែងដែលអ្នកធ្វើការ អ្នកត្រូវចៀសវាងនូវទង្វើ ៩ យ៉ាងដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កុំ​បដិសេធ​ជួយ​អ្នកដទៃ

ការពិតគ្មាននរណានឹងចូលចិត្តអ្នកទេ ប្រសិនបើគេពឹងពាក់អ្នក តែ​អ្នក​បដិសេធការ​សុំ​ជំនួយនោះ។ ប៉ុន្តែ​បើអ្នកបានជួយធុរៈដែលគេបានពឹង ទោះវាតូចក្ដី គេនឹងដឹងគុណ ព្រមទាំង​គោរព​សរសើរ​អ្នក។

. កុំ​បដិសេធ​គំនិតរបស់នរណាភ្លាមៗ

ប្រយ័ត្នចំពោះវិធីដែលអ្នកនឹងប្រាប់នរណាម្នាក់ ខណៈពេលអ្នក​មិនចូលចិត្តគំនិតរបស់​ពួកគេ។ ពិចារណា​វា​ជាមុន មុនពេលបដិសេធវាដោយស្វ័យប្រវត្តិ។ អ្នកត្រូវសម្ដែង​ការគោរព​យ៉ាង​សមរម្យ​ចំពោះ​ពួកគេ ទោះបីគំនិតនិងយោបល់របស់​ពួកគេ​មិន​ត្រឹមត្រូវ​ហើយ​ឆ្គាំឆ្គង​ក៏ដោយ។

. កុំ​បង្ក​សំឡេង​ក្នុង​បន្ទប់ការងារ

ធ្វើការនៅក្នុងបន្ទប់រួមគ្នា វាពិបាកណាស់ ព្រោះវាមិនមែនជាបន្ទប់ផ្ទាល់ខ្លួន ហើយវាតែងផ្ដល់​ឲ្យ​អ្នកនូវអារម្មណ៍ចង្អៀតចង្អល់។ ប៉ុន្តែមិត្តរួមការងាររបស់អ្នកក៏មិនខុស​ពីអ្នកប៉ុន្មានឡើយ។ ដូច្នេះកុំ​បន្ថែម​សម្ពាធកាន់តែច្រើន គឺកុំបង្ករសំឡេងឮខ្លាំងៗ ដោយដាក់​សំឡេង​សារ​ឬ​សំឡេង​ទូរសព្ទ​រោទ៍​ឮៗ ប្រើឧបករណ៍បំពងសម្លេងឮពេលនិយាយទូរសព្ទ ឬ​និយាយគ្នាខ្លាំងៗ​ជាមួយ​នរណា​ម្នាក់​ក្នុង​ការិយាល័យ។

. កុំ​រំលង​កម្មវិធី​ខួប​កំណើត

ប្រសិន​បើ​ការិយាល័យរបស់អ្នក មាននរណាម្នាក់ខួបកំណើត ហើយ​ត្រូវ​សរសេរ​កាត​ជូន​ពរ​ខួប​កំណើត នោះ​ត្រូវ​ចូលរួម​សរសេរ ឬបើគេស្នើសុំឲ្យបរិច្ចាគ​លុយខ្លះសម្រាប់ពិធីជប់លៀង នោះ​កុំ​លាក់​ខ្លួនធ្វើមិនដឹង។ ការចូលរួមបែបនេះ គឺជាជំហានក្នុងការភ្ជាប់ទំនាក់ទំនង​ជាមួយ​អ្នកដែល​នៅ​ជុំវិញ​អ្នកបានកាន់តែប្រសើរ។

. កុំខកខានឱកាស​ជជែកគ្នាតូចៗ

វិធីល្អបំផុតក្នុងការចុះសម្រុងជាមួយមនុស្សគ្រប់គ្នា គឺចូលរួមក្នុងការនិយាយគ្នាតូចៗ។ សួរគេពីនេះពីនោះ​ដូចជា គេធ្វើអ្វីនៅចុងសប្តាហ៍? តើ​កូនៗរបស់ពួកគេយ៉ាងម៉េចដែរ?។ល។ ការជជែកគ្នា​ខ្លីៗ​ពីរបីដង​អាចនាំឲ្យអ្នកកាន់តែស្និទ្ធស្នាលគ្នាខ្លាំងឡើង។

. កុំ​ពូកែ​រ​អ៊ូរ​ទាំពេក

ជាទូទៅមនុស្សចូលចិត្តភាពវិជ្ជមានច្រើនជាងអវិជ្ជមាន។ ប្រសិនបើអ្នកពូកែត្អូញត្អែរឥតឈប់ នោះគិតទៅមើល៍ តើអ្នកដទៃគិតយ៉ាងណាចំពោះអ្នក? ម្យ៉ាងទៀត បើអ្នកឮមិត្តរួមការងារ​រអ៊ូរឿងការងារ ឬនិយាយដើមអ្នកផ្សេង ចូរអ្នករក្សាវាទុកម្នាក់ឯងបានហើយ។

. កុំយកអាហារមានក្លិនមិនល្អចូលការិយាល័យ

វាមិនងាយស្រួលទេ ក្នុងការយកម្ហូបដែលមានក្លិនស្អុយចូលការិយាល័យ ហើយជួនកាល​ក្លិន​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នករួមការងាររបស់អ្នកឈឺផងដែរ។ ពួកគេនឹងចង់ចៀសវាងអ្នក ប្រសិន​បើ​អ្នក​ធ្វើ​បែបនេះ ហើយ​បើដូច្នេះ​តើអ្នកអាចបង្កើតមិត្ត​បានយ៉ាងដូចម្តេចនៅពេល​ដែល​គ្មាន​នរណា​ម្នាក់​ចង់​និយាយ​ជាមួយ​អ្នកទៀត?

៩. កុំ​ខ្សែ​លើ​អ្នកដទៃ

His leadership inspires them

បើមានភារកិច្ចជាក្រុមត្រូវចេះជួយគ្នា និងមិនព្យាយាមស្វែងរកគុណសម្បត្តិតែម្នាក់ឯងទេ។ កុំព្យាយាម​បំផ្លាញឱកាសរបស់មិត្តរួមការងារ ខណៈគេបានទៅមុខលឿនជាងអ្នក។ ធ្វើជាមិត្តល្អ បុគ្គលិកល្អ នោះអ្នកនឹងក្លាយ​ជាមនុស្សម្នាក់ដែលអ្នកផ្សេងដណ្ដើមគ្នាធ្វើជាមិត្ត។

. កុំខកខានអញ្ជើញមិត្តឲ្យបានគ្រប់គ្នា

ប្រសិនបើអ្នកមានកម្មវិធីជួបជុំ ឬញ៉ាំអាហាររួមគ្នា សុំកុំភ្លេច​អញ្ជើញអ្នករួមការងារ​ឲ្យបាន​គ្រប់ៗគ្នា។ បើ​កាលណា​អ្នកហៅម្នាក់ ហើយអត់ម្នាក់ វាហាក់​បង្ហាញថា អ្នកបានរើស​អើង​ឬប្រកាន់​បក្សពួកដូច្នោះដែរ។ អ្នកត្រូវអញ្ជើញទៅជាក្រុម ទោះបីមានអ្នកខ្លះជ្រើសរើស​មិន​ទៅក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖រឿង ៧ យ៉ាង​ដែល​បុគ្គល​ជោគជ័យ​ម្នាក់ៗ​មាន​លក្ខណៈ​ដូចគ្នា

ចុចអាន៖ស្នេហាដើរដល់ផ្លូវទាល់ហើយបើមានសញ្ញាទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

កិច្ចប្រជុំ​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី

ព័ត៌មានជាតិ១០ នាទី មុន

ពេញ​១​ថ្ងៃ​២៥​តុលា​នេះ អភិបាល​រាជធានី ចុះ​ត្រួតពិនិត្យ​និង​បញ្ជា​ផ្ទាល់ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត

ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជាក់​ពីក្រសួង​សុខាភិបាល ស្ត្រី​មាន​ផ្ទៃពោះ​អាចចាក់វ៉ាក់សាំង​កូវីដបាន

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ឱ វណ្ណឌីន៖ ការធ្វើតេស្តរកកូវីដលើអ្នកជំងឺឬអ្នកសង្ស័យចូលពេទ្យនៅបន្តធ្វើដដែល​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពីស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services