រឿង​សំខាន់ ៦ យ៉ាង​ដែល​គួរ​ដឹង​មុន​ពេល​សម្ភាសន៍​ការងារ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

រឿង​សំខាន់ ៦ យ៉ាង​ដែល​គួរ​ដឹង​មុន​ពេល​សម្ភាសន៍​ការងារ

បានផុស

នៅ

នៅ​ពេល​ធ្វើ​បទសម្ភាសន៍​ការងារ ​ចំណាប់​អារម្មណ៍​ដំបូង​ពិតជា​សំខាន់។ យើង​ប្រហែល​ជា​ធ្លាប់​លឺ​ពាក្យ​ចាស់​ពោល​ថា “ ត្រូវ​ប្រយ័ត្នក្រែង​មិន​មាន​ឱកាស​ជា​លើក​ទី ២ ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់តែ​គិត​ពី​រឿង​សម្ភាសន៍​ការងារ​ មាន​សម្ពាធ​ទៅ​ហើយ ការ​សង្ស័យ​ខ្លួនឯង​ និង​ថប់បារម្ភ​បង្កើត​ជា​ស្ថានភាព​ដ៏​តឹងតែង។

អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​គឺ ការ​ស្រាវជ្រាវ​មុន​ពេល​សម្ភាសន៍ ​។ ខាងក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់ៗ ​ចំនួន ៦ ដែល​គួរ​តែ​ដឹង​មុន​ទៅ​សម្ភាសន៍​ការងារ៖

១. គិត​ពី​ជំនាញ​របស់​យើង

ការ​ពិពណ៌នា​ការងារ​ជា​ធម្មតា​រួមបញ្ចូល​ទាំង​ជំនាញ​ចាំបាច់​សម្រាប់​ការងារ។ ព្យាយាម​ផ្គូផ្គង​ជំនាញ​របស់​យើង​មុន​ពេល​សម្ភាសន៍​ ដើម្បី​​ឲ្យយើង​ដឹង​ច្បាស់​នូវ​ជំនាញ​របស់​ខ្លួនឯង។

អ្នក​សម្ភាសន៍​ចង់​ឲ្យ​យើង​បង្ហាញ​នូវ​ភស្តុតាង​ថា ​ហេតុអ្វី​ពួកគេ​គួរ​ជួល​យើង។ ដូច្នេះ​នៅ​ពេល​យើង​ត្រូវ​បាន​គេ​សួរ​ថា “ហេតុអ្វី​ពួក​យើង​ជ្រើសរើស​អ្នក? ” នោះ​យើង​អាច​ផ្ដល់​ចម្លើយ​លម្អិត​ទៅ​កាន់​គេ​បាន។

. ស្គាល់​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន​ច្បាស់

រឿង​សំខាន់​បំផុត​មួយ​ដែល​យើង​គួរ​ដឹង​មុន​ពេល​សម្ភាសន៍​ការងារ គឺ​ឈ្មោះ​ចៅហ្វាយ​ដែល​មាន​សក្ដានុពល​ក្នុង​ក្រុមហ៊ុន។ នៅ​ពេល​ដែល​យើង​ទទួល​អ៊ីមែល​ឬ​ការ​ជូន​ដំណឹង​ពី​ការ​សម្ភាសន៍​ការងារ​ កុំ​ភ្លេច​សួរ​ឈ្មោះ​ថៅកែ​ផង។

ព្យាយាម​ស្វែងរក​ព័ត៌មាន ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ពី​ចៅហ្វាយ ​សក្ដានុពល​របស់​យើង​ ហើយ​ព័ត៌មាន​លម្អិត​ទាំង​នេះ​ នឹង​ជួយ​យើង​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សម្ភាស​ការងារ។

៣. ស្វែងយល់​ពី​តួនាទី​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ឧស្សាហកម្ម

ព័ត៌មាន​គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ ​ដូច្នេះ​ចូរ​ស្វែងយល់​ពី​តួនាទី​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។ ព្យាយាម​ស្វែងយល់​ពី​ការងារ​ ដែលទាក់ទង​ជាមួយ​ក្រុមហ៊ុន​ ហើយ​សួរ​ខ្លួន​ឯង​ថា ” តើ​ខ្ញុំ​ពិត​ជា​ចង់​បាន​ការងារ​នេះ​ទេ? ”

បើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​មិន​ត្រូវ​គ្នា​ជាមួយ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​យើង​ទេ ​យើង​មិន​ត្រូវ​ការ​សម្ភាសន៍​នេះ​ទេ។

. រៀន​ពី​គម្រោង​ថ្មីៗ

គម្រោង​ថ្មីៗ​ដែល​សម្រេច​បាន​ដោយ​និយោជក​ដែល​មាន​សក្ដានុពល​ គឺ​ជា​ប្រធានបទ​សំខាន់​ក្នុង​ពេល​សម្ភាសន៍​ការងារ​ភាគច្រើន។ វា​មាន​គុណ​ប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ពេល​សម្ភាសន៍​ការងារ​ ហើយ​វា​បង្ហាញ​ថា​ យើង​ពិត​ជា​ចាប់អារម្មណ៍​ក្នុង​ការ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​នោះ។

៥. លាក់​ស្នាម​សាក់

នេះ​អាច​ស្ដាប់​ទៅ​ប្លែក​បន្តិច។ ប៉ុន្តែ​ក្រុមហ៊ុន​អភិរក្ស​ជ្រុល​ឬ​សាជីវកម្ម​ធំ ៗ ច្រើន​តែ​ងឿងឆ្ងល់​លើ​ស្នាម​សាក់។ យើង​ភ្លេច​ពី​រឿង​នេះ​មុន​ពេល​សម្ភាសន៍ ​ហើយ​យើង​មិន​ដឹង​មូលហេតុ​ដែល​យើង​មិន​អាច​ទទួល​បាន​ជោគជ័យ ​ក្នុង​ពេល​សម្ភាសន៍​ការងារ​។

. ស្គាល់​ផែនការ​រយៈពេល ៥ ឆ្នាំ​របស់​យើង

សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ទូទៅ​បំផុត​ដែល​អ្នក​សម្ភាសន៍​ភាគច្រើន​សួរ​ បុគ្គលិក​សម្ភាសន៍​ការងារ​គឺ​ “តើ​អ្នក​មើល​ឃើញ​ខ្លួនឯង​នៅ​ឯណា ​ក្នុង​រយៈ​ពេល ៥ ឆ្នាំ?” ​វា​ជា​សំនួរ​ដែល​ពិបាក​ ដូច្នេះ​សូម​គិត​ពី​វា​ មុន​ពេល​សម្ភាសន៍​ការងារ។

យើង​ត្រូវ​បង្ហាញ​ថៅកែ​អនាគត​របស់​យើង​ថា​ យើង​មាន​មហិច្ឆតា​ ហើយ​មាន​បំណង​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​របស់​ពួកគេ។ ហើយ​ចំណាប់​អារម្មណ៍​ដំបូង គឺ​ពិតជា​សំខាន់​ ដូច្នេះ​សូម​ប្រាកដ​ថា​ យើង​បាន​រៀបចំ​ខ្លួន​មុន​ពេល​ទៅ​សម្ភាសន៍​ការងារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំហុស​នៃ​ការ​ចំណាយ​មួយ​ចំនួន​ដែល​ថៅកែៗ​គួរ​ចាប់អារម្មណ៍

ចុចអាន៖រឿង ៧ យ៉ាង​ដែល​បុគ្គល​ជោគជ័យ​ម្នាក់ៗ​មាន​លក្ខណៈ​ដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ នាទី មុន

ហ្វេសប៊ុកជាបណ្ដាញសង្គមធំជាងគេ ព្រោះមានបុត្រសម្ព័ន្ធដល់ទៅ ៥ ដែលបានទិញមកក្នុងតម្លៃរាប់ពាន់លានដុល្លារ

ព័ត៌មានជាតិ១០ នាទី មុន

តួលេខអ្នកឆ្លងកូវីដ១៩ បាន​កើនឡើងជាបន្តបន្ទាប់ ជាង ២ សប្តាហ៍ ក្នុងខែកញ្ញានេះ

ព័ត៌មានជាតិ១៤ នាទី មុន

បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ សម្រាប់ខេត្តឧត្ដរមានជ័យ​

ជំនឿ១៥ នាទី មុន

រដូវបុណ្យទាន កុំរវល់ខ្វាយខ្វល់ជាមួយរឿងឥតបានការ រហូតភ្លេចព្រះកន្លោងចាំនៅឯផ្ទះ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

តុលាការឥណ្ឌា បញ្ជាឲ្យបុរសម្នាក់ បោកអ៊ុតខោអាវស្រី ២ពាន់នាក់ រយៈពេល កន្លះឆ្នាំ ករណីប៉ុនប៉ងរំលោភ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services