ទាំង​បុគ្គលិក ទាំង​អ្នក​គ្រប់គ្រង បើ​ចង់​ជោគជ័យ ត្រូវ​ចេះ​តិចនិក​គ្រប់គ្រង​ពេលវេលា​ធ្វើការ​ទាំង​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ទាំង​បុគ្គលិក ទាំង​អ្នក​គ្រប់គ្រង បើ​ចង់​ជោគជ័យ ត្រូវ​ចេះ​តិចនិក​គ្រប់គ្រង​ពេលវេលា​ធ្វើការ​ទាំង​នេះ

បានផុស

នៅ

ការ​គ្រប់គ្រង​ពេលវេលា ត្រូវ​ចាត់​ទុក​ជា​សមត្ថភាព​ពិសេស​របស់​យើង​ម្នាក់ៗ ហើយ​ការ​ប្រើប្រាស់​ពេល​វេលា​ប្រកប​ដោយ​ប្រសិទ្ធភាព ជា​ពិសេស​នៅ​ពេល​ធ្វើការ គឺ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ចំណោម​ជំនាញ​ផ្សេងៗពី​គ្នា​របស់​យើង​នា​សម័យកាល​នេះ ដែល​គេ​ចង់​បាន​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិក​ក៏ដោយ ថ្នាក់​គ្រប់គ្រង​ក៏​ដោយ បើចេះ​គោរពពេលវេលា​បាន​ទៀងទាត់ គឺ​ជា​បុគ្គល​ចាំបាច់​នៅ​ក្នុង​ក្រុមហ៊ុន សហគ្រាស ឬ​ស្ថាប័ននីមួយៗ។

ប្រសិន​បើ​ចង់​រស់នៅ​ក្នុងជីវិតជោគជ័យ ត្រូវទទួលស្គាល់ថា មនុស្ស​ជោគជ័យ​តែងតែ​គោរព​សារៈសំខាន់​នៃ​ពេលវេលា ព្រោះ​ថាអ្នកណាម្នាក់ដែលរាយមាយមិនចេះកំណត់ពេលវេលា នឹង​ប្រឈម​ផលវិបាក​ក្នុងជីវិត។

ប៉ុន្តែ​តើ​ការ​គ្រប់គ្រង​ពេល​វេលា​ជា​អ្វី?

គ្មានអ្វីក្រៅពីសំណុំនៃការអនុវត្តជំនាញឧបករណ៍ និង​បច្ចេកទេស ដើម្បី​បង្កើន​ប្រសិទ្ធភាព​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ។ យើងទាំងអស់គ្នា សុទ្ធមានពេលវេលាដែល​បានកំណត់ត្រឹម ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​យើងគួរតែមានគម្រោងការងារ ថ្ងៃនីមួយៗ ប្រកប​ដោយ​ឈ្លាសវៃ​តាម​រយៈ​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ខាងក្រោម៖

១- ធ្វើ​គម្រោង​សកម្មភាព​ប្រចាំថ្ងៃ​ជាមុន ដោយ​មាន​កំណត់​ម៉ោង​ត្រឹមត្រូវ

គ្នា​យើង​តិចណាស់ ដែល​រៀបចំ​ផែនការ​ក្នុង​មួយថ្ងៃៗ​សម្រាប់​ខ្លួនឯង។ យើង​ត្រូវ​តែ​មាន​គម្រោង​សម្រាប់​ថ្ងៃស្អែក ពុំ​នោះ​ទេ​ការងារ​ដែល​មិន​សូវ​សំខាន់ នឹង​ស៊ីពេលវេលារបស់យើង ធ្វើ​ឲ្យ​ការងារសំខាន់ៗចាកចេញហួសបាត់ឱកាសអស់មិនខាន។

២- ចាប់ផ្ដើម​ថ្ងៃ​នីមួយៗ ជាមួយ​កាលវិភាគ​ដែល​បាន​រៀបចំ​ជាស្រេច

បច្ចុប្បន្ន យើង​មានកម្មវិធីលើទូរសព្ទ Android និង iOS ជាច្រើន​ដើម្បី​រៀបចំ​បញ្ជីការងារ និង​កំណត់​ចំណាំ​សំខាន់ៗ​ក្នុង​ទូរសព្ទ។ យើង​ក៏​អាចប្រើប៊ិក ជាមួយ​សៀវភៅ​កត់ត្រា សម្រាប់ធ្វើរឿងទាំងនេះដូចគ្នា។ ពេលយើងក្លាយជាមនុស្សមានវិន័យ យើង​នឹង​ស្រលាញ់​គោរព​ខ្លួនឯង​កាន់​តែ​ខ្លាំង​ឡើង ខណៈការផ្លាស់ប្តូរ​ទាំងអស់ ចាប់ផ្ដើម​មុនគេ គឺ​ការ​ចេះ​គោរព​ពេលវេលា​នេះឯង។

៣- សម្រាក​ឲ្យ​បានគ្រប់គ្រាន់ គេង​ឲ្យ​បានស្កប់ស្កល់

ការសម្រាក ជាកត្តាសំខាន់មួយក្នុងការគ្រប់គ្រងពេលវេលា និងជា​ឧបករណ៍​ប្រកប​ដោយ​ផលិតភាព។ អារម្មណ៍នឿយហត់ ភាពងងុយគេងពេញមួយថ្ងៃ នឹងរារាំង​ដល់ផលិតភាព​ថ្ងៃថ្មីមិនខាន។ ប្រសិនបើចង់​ឲ្យ​ការងារបន្ទាប់មកមានប្រសិទ្ធភាព ១០០% កុំកាត់បន្ថយការគេងឲ្យសោះ។

ការសម្រាក​ឲ្យ​បាន​ទៀងទាត់ សម្រាក​ឲ្យ​បានគ្រប់គ្រាន់​និង​ទទួល​បានភាព​ស្រស់ស្រាយ​មុន​ពេល​ចាប់ផ្ដើម​ការងារថ្ងៃថ្មី។ ធ្វើបាន​ប៉ុណ្ណេះ ជីវិត​យើង​មានន័យថា ជោគជ័យ​ពាក់​កណ្តាល​ហើយ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Pro School

ចុចអាន៖រឿង​ខុស​ឆ្គង​បី​យ៉ាង ដែល​មិន​សូវ​មាន​អ្នកណា​ហ៊ាន​រំលឹក​ប្រាប់​មេដឹកនាំ​ខ្លួន​ចំៗ​ឡើយ

ចុុចអាន៖គន្លឹះ​ដោះស្រាយ​ដោយ​សន្តិវិធី​ ចំពោះ​ការ​សម្លុត​ធ្វើបាប​នៅ​កន្លែង​ធ្វើការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ខេត្តកំពង់ចាម ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

ព័ត៌មានជាតិ១៤ នាទី មុន

លោកជំទាវ ឱ វណ្ណឌីន បន្ដនាំយកថវិកាសម្ដេចតេជោ ប្រគល់ជូន​លោកតា-យាយ អាយុជាង ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងកូវីដ

ព័ត៌មានជាតិ២៣ នាទី មុន

អាជ្ញាធរខេត្តសៀមរាប ចុះត្រួតពិនិត្យ និងណែនាំពលរដ្ឋនៅ “តំបន់ក្រហម” ឲ្យបង្កើនការប្រុងប្រយ័ត្ន

ព័ត៌មានជាតិ៤៨ នាទី មុន

កុមារា វិរះបុត្រ លើកដៃសំពះ អរគុណសម្តេចតេជោ ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ដល់រូបខ្លួន និងកុមារដទៃ​ទៀត

ព័ត៌មានជាតិ៤៨ នាទី មុន

ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ លោតពីលើស្ពានអាកាសស្ទឹងមានជ័យ ធ្លាក់ចុះមកក្រោមរងរបួសធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services