Connect with us

អាជីព

វិធី ៦ យ៉ាង​ ដើម្បី​ទទួល​បាន​ការ​គោរព​លើស​មុន​នៅ​កន្លែង​ធ្វើការ

បានផុស

នៅ

ចង់​ទទួល​បាន​ការ​​គោរព​ពី​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ នៅ​កន្លែង​ធ្វើការ​ អាន​គន្លឹះ​ខាង​ក្រោម​នេះ ៖

. មិន​មក​ប្រជុំ​យឺត​ពេល

វា​មិន​មាន​បញ្ហា​ទេ ​បើ​យើង​យឺតយ៉ាវ​ពីរ​បី​នាទី។ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​ យឺត​ពេល​មួយ​នាទី​ធ្វើឲ្យ​រំខាន​ដល់​មនុស្ស​ផ្សេង​ទៀត ​ហើយ​ធ្វើ​ឱ្យ​ពួកគេ​វិនិច្ឆ័យ​យើង​បាន។

ត្រូវ​ប្រកាន់​ខ្ជាប់​ដូច​ដែល​យើង​ទើប​តែ​ចូល​ធ្វើការ​ដំបូង​ ​រឿង​ពេល​វេលា​គឺ​សំខាន់​ណាស់ ​កុំ​ចេះ​តែ​ធ្វេស​ប្រហែស​ឲ្យសោះ។

. កុំ​ឲ្យ​ការងារ​កៀក​ថ្ងៃ​កំណត់​ពេក

បុគ្គលិក​ភាគច្រើន​មានទម្លាប់​មួយ​ គឺ​ចាំ​​ដល់​ថ្ងៃ​កំណត់​ការងារ​ ទើប​ចាប់ផ្ដើម​ធ្វើការ​នោះ។ បើ​សិន​យើង​អាច​ធ្វើការ​ក្នុង​ចំណោម​មនុស្ស​បែបនេះ​ យើង​នឹង​អាច​លេចធ្លោ​ រួម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ពេល​វេលា ធ្វើ​​ឲ្យ​បាន​ម៉ឺងម៉ាត់។

ចងចាំ​ថា​ កេរ្តិ៍ឈ្មោះ​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​អាច​ទុក​ចិត្ត​បាន​ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មាន​អ្នក​គោរព​ប៉ុណ្ណោះ​ទេ ​វា​នឹង​ជួយ​យើង​ឱ្យ​ទទួល​បាន​ការ​ទទួលខុសត្រូវ​ ដែល​អ្នក​គ្រប់គ្រង​ខាងលើ ​បែរ​មក​ទុកចិត្ត​យើង​វិញ។

៣. ឃ្លាតឆ្ងាយ​ពី​មនុស្ស​ចូលចិត្ត​និយាយ​ដើម​គេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគច្រើន​នៅ​កន្លែង​ការងារ​ណា​ក៏​ដោយ​ តែងតែ​មាន​មនុស្ស​ដែល​ចូលចិត្ត​និយាយ​ដើម​គ្នា វិនិច្ឆ័យ​គេ​ឯង ​ទាំង​ទទឹង​ទិស។ មិនថា​ការ​និយាយ​ដើម​គេ​ដោយ​ផ្ទាល់ ​ឬ​ការ​និយាយ​ដើម​គេ​នៅ​លើ​បណ្ដាញ​សង្គម ​ឬ​អ៊ីមែល​ បង្កើត​ជា​គ្រុប​អ្វី​ក៏​ដោយ។ បើ​អាច​សូម​ជៀស​ឆ្ងាយ ​ព្រោះ​រឿង​ទាំង​នេះ​ជា​រឿង​ដ៏​គួរ​​ឲ្យភ័យ​ខ្លាច​ សម្រាប់​រូបភាព​នៅ​កន្លែង​ធ្វើការ។

បទពិសោធន៍​មួយ​គួរ​ចងចាំ​ បើ​សិន​ថ្ងៃ​ណា​មួយ​យើង​ភ្លាត់​ស្នៀត​និយាយ​ដើម​គេ ​ទៅ​កាន់​មនុស្ស​ខុស​ វា​អាច​បង្ក​ហានិភ័យ​ដល់​យើង។

៤. កុំ​និយាយ​ច្រើន​ឥត​ប្រយោជន៍

ទំនាក់ទំនង​សង្គម​នៅ​កន្លែង​ធ្វើការ​ គឺជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​និង​សម្រេច​កិច្ចការ​នានា។ ប៉ុន្តែ​វា​តែងតែ​នាំ​មក​នូវ​ហានិភ័យ​នៃ​ការ​វិនិច្ឆ័យ ​ថា​យើង​ជា​អ្នក​ខ្ជះខ្ជាយ​ពេល​វេលា។

និយាយ​ច្រើន ​ដែល​មិនមែន​ជា​រឿង​ការងារ​ ហើយ​សុទ្ធតែ​ជា​រឿង​របស់​គេ​ គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​របស់​យើង។ ពេលខ្លះ​វា​ក៏​ខ្ជះខ្ជាយ​ពេល​វេលា​របស់​អ្នក​ដទៃ​ដែរ។

. កុំ​ធ្វើ​ជា​មនុស្ស​សុភាព​ពេក

មានរឿង​ច្រើន​នៅ​កន្លែង​ការងារ​ បើ​សិន​មាន​បញ្ហា​ឬ​អ្នកណា​ចង់​ធ្វើ​បាប​ យើង​ត្រូវ​ក្លាហាន​ប្រឈម​មុខ។ ត្រូវ​ប្រាកដ​ចិត្ត​ថា​ យើង​មិន​ត្រូវ​អនុញ្ញាតឲ្យ​ការ​ខ្វល់ខ្វាយ​របស់​ខ្លួនឯង​ចំពោះ​អ្នកដទៃ​ មក​គ្រប់គ្រង​លើ​ជីវិត​យើង​បាន​ឡើយ។ មនុស្ស​​ខ្លះ​ខ្ជិល​ច្រអូស ​បន្លំ​ចង់​ធ្វើ​ជា​ទន់ខ្សោយ​ឲ្យ​យើង​ចូល​ទៅ​ជួយ។

៦. សំលៀកបំពាក់​សមសួន

ជាទូទៅ​មនុស្ស​គ្រប់គ្នា​​ចូលចិត្ត​វិនិច្ឆ័យ​តាមរយៈ​ការ​ស្លៀកពាក់។ សំលៀកបំពាក់​ដែល​សមសួន​អាច​​គន្លឹះ​មួយ​ដែល​ទទួល​បាន​ការ​គោរព​ពី​មិត្ត​រួម​ការងារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដាច់ខាតកុំនិយាយពីកន្លែងចាស់​ពេលចូលធ្វើការ​កន្លែងថ្មី​! ហេតុអ្វី?

ចុចអាន៖ខ្វះ ៣ យ៉ាង​នេះ​នឹង​ធ្វើឲ្យ​​ផលិតភាព​​ការងារ​ធ្លាក់​ចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម