សន្តិសុខសង្គម
សមត្ថកិច្ចថៃឃាត់ជនជាតិថៃខ្លួនឯង១៣នាក់ លួចឆ្លងដែនពីកម្ពុជាចូលដីថៃ
ប៉ោយប៉ែត ៖ ជនជាតិថៃជាច្រើននាក់ ដែលបានប៉ុនប៉ងបម្រុងឆ្លងដែនមករកការងារធ្វើនៅកម្ពុជា និងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃវិញ ដោយសារតែភាគីថៃបិទច្រកព្រំដែន តែត្រូវបានសមត្ថកិច្ចទាំងខាងកម្ពុជានិងថៃបង្រ្កាប។
ជាក់ស្តែងជាថ្មីម្តងទៀត កាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ពលរដ្ឋសៀមចំនួន១៣នាក់ ប្រុស ៤នាក់ ស្រី៩នាក់ ត្រូវបានយោធាថៃ ស្រុកអារញ ខេត្តស្រះកែវ ឃាត់បានក្រោយឆ្លងអូរព្រំដែនចូលដីថៃតាមច្រករបៀងក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
តាមព័ត៌មានរបស់ថៃ ដែលបានចុះផ្សាយថាជនជាតិថៃទាំង១៣នាក់ត្រូវបានលួចឆ្លងដែន តាមរយៈមេខ្យល់នាំពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជូនឆ្លងដែនចូលប្រទេសថៃ តាមច្រករបៀងក្នុងស្រុកម៉ាឡៃ ដើម្បីត្រឡប់វិលចូលទៅប្រទេសសៀមវិញ ក្នុងតម្លៃម្នាក់ ៩០០០ លុយបាត។
ពលរដ្ឋសៀមទាំង ១៣នាក់ ជាអ្នកធ្វើការនៅក្រុងប៉ោយប៉ែតខាងអនឡាញ បានឆ្លងដែនចូលទៅដីថៃវិញ តាមច្រករបៀងត្រូវសមត្ថកិច្ចថៃ ធ្វើការឃាត់ខ្លួននៅម្ដុំចំការអំពៅមួយកន្លែងក្នុងភូមិផានសឹក ក្រុមទី៣ ស្រុកអារញ្ញ ខេត្តស្រះកែវ។
សូមបញ្ជាក់ថា ទោះបីជាមានការបិទច្រកព្រំដែនកម្ពុជាថៃនិងស្ថានភាពនៅតាមបន្ទាត់ព្រំដែន នៃខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវតានតឹងយ៉ាងណាក៏ដោយ និងទោះបីមានការបង្រ្កាបជាញឹកញប់ លើបទល្មើសឆ្លងដែនពីសំណាក់សមត្ថកិច្ចទាំងពីរប្រទេសក៏បទល្មើសទំនិញជាពិសេសការនាំមនុស្សឆ្លងដែន ហាក់មិនថយសោះដោយគ្រាន់តែបង្រ្កាបខ្លាំងនៅចំណុចតំបន់នៃច្រកណាគឺបង្វែទៅច្រកផ្សេងតែប៉ុណ្ណោះ៕
ដោយ ៖ អេម ពៅ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


