Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះឃ្លាំងស្តុកទំនិញចម្រុះ ចំនួន០៣ឃ្លាំង អស់ស្ទើរទាំងស្រុង នៅសង្កាត់ព្រែកលាប

បានផុស

នៅ

ឃ្លាំងស្តុកទំនិញចម្រុះចំនួន ០៣ឃ្លាំង ត្រូវបានអណ្តាតភ្លើងលេបត្របាក់ឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កអោយមនុស្ស ០៤នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចស្តុកទំនិញមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិបាក់ខែង ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ គេឃើញផ្សែងហ៊ុយខ្មួលខ្មាញ់ យ៉ាងសន្ធោសន្ធៅ ពាសពេញផ្ទៃអាកាស បង្កអោយផ្អើលឆោរឡោរ អ្នករស់នៅក្បែរឃ្លាំងខាងលើ ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍មកជួយបាញ់ពន្លត់ ការពាររាលដាលដល់ឃ្លាំងផ្សេងដទៃទៀត ព្រោះចំណុចឆាបឆេះនេះ មានឃ្លាំងជាច្រើនជាប់ៗគ្នា និងភាគច្រើនស្តុកទំនិញចម្រុះគ្រប់ប្រភេទ។

អគ្គិភ័យនេះដែរបានបង្កខូចខាតឆេះឃ្លាំងចំនួន ០៣ មានឃ្លាំងទូរក្លាសេ, ឃ្លាំងស្តុកទុកសម្ភារៈ គ្រឿងសំណង់ ,ឃ្លាំងស្តុកទុកប្រេងឆា រួមទាំងអីវ៉ាន់ក្នុងឃ្លាំងអស់ទាំងស្រុង ហើយបានបង្កអោយមនុស្ស ០៤នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ក្នុងនោះប្រើប្រាស់រថយន្តពន្លត់ របស់ស្នងការរាជធានី ២១គ្រឿង , រថយន្តជំនួយបុរីវិមានភ្នំពេញ ០១គ្រឿង , រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿង , រថយន្តទីក្រុងជ្រោយចង្វារ ០៣គ្រឿង , រថយន្តកងពលតូចង៧០  ០៨គ្រឿង , ក្រសួងមហាផ្ទៃ ០៤គ្រឿង និងរថយន្តបុរីប៉េងហួត ០២គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំណែកមូលហេតុ ដែលបង្កអោយមានការឆាបឆេះនេះ សមត្ថកិច្ចជំនាញ កំពុងប់កការស្រាវជ្រាវ ជុំវិញទីតាំងខាងលើផងដែរ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម