សន្តិសុខសង្គម
បង្ក្រាបសម្បុក Online Scam ក្នុងកាស៊ីណូ ថាយថិនឃីង ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ២៣ នាក់
ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ស្របតាមស្មារតី នៃអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល កម្លាំងសមត្ថកិច្ចចម្រុះ នៃខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែងលើទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scam) នៅក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន ២៣ នាក់។


ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ ថ្មីៗ នេះ ក្រោយពីទទួលបានសេចក្តីរាយការណ៍ និងកិច្ចសហការយ៉ាងសកម្មពីអ្នកគ្រប់គ្រងទីតាំងសណ្ឋាគារ និងកាស៊ីណូ ថាយថិនឃីង (Titan King)។ ភ្លាមៗ នោះ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញចុះសហការត្រួតពិនិត្យ និងឈានដល់ការបង្ក្រាបជាក់ស្តែងលើទីតាំងសង្ស័យតែម្តង។


ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញសកម្មភាពពាក់ព័ន្ធនឹងបទល្មើសនៅក្នុងបន្ទប់ចំនួន ០២ បន្ទប់ និងសម្រេចឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣ នាក់ (ស្រី ០២ នាក់)។ ជាមួយគ្នានោះ កម្លាំងជំនាញបានដកហូតសម្ភារបច្ចេកទេសបម្រើឲ្យសកម្មភាពឆបោកមួយចំនួនធំ រួមមាន ៖ កុំព្យូទ័រលើតុ (Desktop) និងកុំព្យូទ័រយួរដៃ (Laptop) , ទូរស័ព្ទដៃជាច្រើនគ្រឿង , និងសម្ភារបច្ចេកទេសពាក់ព័ន្ធផ្សេងៗ ទៀត។


ប្រតិបត្តិការដ៏ជោគជ័យនេះ គឺជាសក្ខីភាព នៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៦។ នេះក៏ជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់វិស័យឯកជន ក្នុងនាមជាម្ចាស់ទីតាំងស្នាក់នៅ ដែលបានសហការយ៉ាងល្អជាមួយអាជ្ញាធរ ដើម្បីបោសសម្អាតរាល់សកម្មភាពល្មើសច្បាប់ និងបង្កើនភាពជឿជាក់លើវិស័យសន្តិសុខក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៣ នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕
អត្ថបទ ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


