សន្តិសុខសង្គម
នគរបាលខណ្ឌចំការមន សហការមួយខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ លួចម៉ូតូអ្នកស្គាល់គ្នា
ជនសង្ស័យ ០២នាក់ អស់ល័ក្ខ ត្រូវបាននគរបាលប៉ុស្តិ៍ទន្លេបាសាក់ រួមជាមួយជនរងគ្រោះ មើលប្រព័ន្ធ ជីភីអេស តាមចាប់បានសម្រេច ក្រោយធ្វើស៊ីម៉ូតូ អ្នកស្គាល់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ០៤ទាបភ្លឺឈានចូលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់មួយកន្លែង តាមបណ្តោយផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា វេលាម៉ោងប្រហែល ១ទាបភ្លឺ មានការផ្អើលឆោរឡោរនៅក្បែរពួកគាត់ ថាមានករណី អ្នកស្គាល់គ្នា បានធ្វើស៊ីម៉ូតូ០១គ្រឿង ម៉ាក ហុងដា ប៊ីត , ទូរស័ព្ទដៃ ០១គ្រឿង រួមនិងកាបូបដៃចំនួន ០១ នៅចំណុចហាងមួយកន្លែង រួចយករត់គេចខ្លួនបាត់ស្រមោល។ លុះមកដល់វេលាម៉ោង ៤ទាបភ្លឺ ជនរងគ្រោះបានតាម ប្រព័ន្ធ ជីភីអេស ដែលភ្ជាប់ជាមួយម៉ូតូ ចាប់តាំងពីចំណុច ក្នុងមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ រហូតដល់មូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ក្នុងផ្ទះសំណាក់មួយកន្លែង។ ភ្លាមៗសមត្ថកិច្ចបានឃាត់ជនសង្ស័យប្រុសស្រី០២នាក់ កំពុងសម្រាកក្នុងផ្ទះសំណាក់ បានបញ្ជូនទៅកាន់ប៉ុស្តិ៍ទន្លេបាសាក់ តែម្តង។



បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលបញ្ជូនទៅកានប៉ុស្តិ៍ទន្លេបាសាក់ នៃអធិការខណ្ឌចំការមន ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


