Connect with us

សន្តិសុខសង្គម

ភរិយាឧកញ៉ា ហេង ឡុង៖ «ខ្ញុំនៅទីនេះ ខ្ញុំមិនបានគេចវេសទៅណាទេ ដើម្បីជួយដោះស្រាយបញ្ហាប្តីរបស់ខ្ញុំ»

បានផុស

នៅ

ក្រោយមានការផ្សព្វផ្សាយពីការចាប់ខ្លួនឧកញ៉ា ហេង ឡុង នៅរសៀលថ្ងៃទី៥មិថុនានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ភរិយារបស់ឧកញ៉ា ហេង ឡុង បានចេញមកបញ្ជាក់ថា ខ្លួនមិនបានគេចវេសទៅណាទេ គ្រាន់តែសុំពេលវេលាក្នុងស្ថានភាពដែលជួបវិបត្តិសេដ្ឋកិច្ច។ ការចេញមកបញ្ជាក់របស់ភរិយាលោក ហេង ឡុង បែបនេះ ធ្វើឡើងក្រោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះសារពីការចូលរួមសុំអង្វរដល់ម្ចាស់បំណុលដែលប្ដឹងឲ្យចាប់ខ្លួនលោក ហេង ឡុង ឲ្យទុកពេលដើម្បីរកដំណោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក​ ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ឧសភា ដីកាបញ្ជាឲ្យចូលខ្លួននេះ គឺដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន តាមពាក្យបណ្ដឹងរបស់ឈ្មោះ កែវ បូណ៍ភិរក្ស ជាជនជាតិខ្មែរ។

តាមការលើកឡើងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោក ហេង ឡុង បានជំពាក់ម្ចាស់បំណុលចំនួន៣០ម៉ឺនដុល្លារ និងបានបង់ថ្លៃការប្រាក់ និងប្រាក់ដើមខ្លះបានចំនួន១០ម៉ឺនដុល្លារ។ ក្នុងនាមអ្នកស្គាល់ និងធ្លាប់រាប់អានគ្នា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានសុំអង្វរដល់ម្ចាស់បំណុលជំនួស មេត្តាអនុគ្រោះឲ្យគាត់ផងចុះ ហើយឲ្យគាត់សងជាបណ្ដើរៗទៅ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម