Connect with us

សន្តិសុខសង្គម

ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ចុះបង្រ្កាបបទល្មើសជលផល២ករណីក្នុងភូមិសាស្ត្របឹងធំ​ ស្រុកព្រៃឈរ

បានផុស

នៅ

កំពង់ចាម ​៖​ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលក្នុងបឹងធំ​ ភូមិសាស្ត្រស្រុកព្រៃឈរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ លី​ ស្រ៉ី​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំកម្លាំងចំរុះ និងអាជ្ញាធរស្រុកព្រៃឈរ  ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល  បានចំនួន២ករណី នៅក្នុងបឹងធំ​ ភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម។​ ជាលទ្ធផល​ ក្រុមជំនាញបានធ្វេីការរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកនូវឧបករណ៍ខុសច្បាប់ជារួមមាន៖​ ឧបករណ៍លូស្បៃមុង ចំនួន៩មាត់ របាំងស្បៃមុងប្រវែង៤០០ម៉ែត្រ បង្គោលចំនួន៣៣៥ដើម ចាក់លែងត្រីចម្រុះទម្ងន់៦គីឡូក្រាម។ 

ទន្ទឹមនឹងនេះដែរ​ ក្នុងនាមជាមន្ត្រីជំនាញ​នៃខណ្ឌជលផលកំពង់ចាម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ផងដែរ៕

អត្ថបទនិងរូបភាព ៖​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម