សន្តិសុខសង្គម
ខេត្តតាកែវ ត្រៀមដុតបំផ្លាញគ្រឿងញៀនជាច្រើន ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ បានរៀបចំពិធីបើកកញ្ចប់ វេចខ្ចប់ និងធ្វើការថ្លឹងបរិមាណសារធាតុញៀន ដែលជាវត្ថុតាងពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀននានា ដើម្បីត្រៀមដុតបំផ្លាញចោលជាផ្លូវការ ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប រួមមាន លោក-លោកស្រី អនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង តំណាងរដ្ឋបាលខេត្តតាកែវ មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មន្ត្រីកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តតាកែវ ដោយបានអនុវត្តនីតិវិធីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់វត្ថុតាងយ៉ាងម៉ត់ចត់ ប្រកបដោយតម្លាភាព និងស្របតាមច្បាប់ជាធរមាន។

ការបើកកញ្ចប់ និងថ្លឹងសារធាតុញៀននាពេលនេះ គឺជាដំណាក់កាលសំខាន់មួយក្នុងការរៀបចំដំណើរការដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ដែលតុលាការបានសម្រេចជាស្ថាពរ និងអនុញ្ញាតឱ្យបំផ្លាញចោល ដើម្បីបញ្ចៀសការរក្សាទុករយៈពេលវែង និងធានាថាសារធាតុញៀនទាំងនោះមិនអាចវិលត្រឡប់ទៅប្រើប្រាស់ ឬជួញដូរឡើងវិញបាន។

មន្ត្រីជំនាញបានឱ្យដឹងថា ការដុតបំផ្លាញគ្រឿងញៀនជារៀងរាល់ឆ្នាំ មិនត្រឹមតែជាការអនុវត្តសាលក្រម និងបទបញ្ជារបស់តុលាការប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់អាជ្ញាធរ ស្ថាប័នអនុវត្តច្បាប់ និងភាគីពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

ជាមួយគ្នានេះ ការរៀបចំពិធីដុតបំផ្លាញសារធាតុញៀនក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា គឺជាសារដ៏មានសារៈសំខាន់មួយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រឿងញៀន ចំពោះសុខភាព បុគ្គល គ្រួសារ និងសង្គម ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរាយការណ៍ និងទប់ស្កាត់រាល់សកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀននៅតាមមូលដ្ឋាន។

សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថាប័នតុលាការ កម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលខេត្តតាកែវ ក្នុងការចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកសាងសហគមន៍ឱ្យមានសុវត្ថិភាព គ្មានគ្រឿងញៀន សម្រាប់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


