Connect with us

សន្តិសុខសង្គម

អាវុធដ៏ថ្មីស្រឡាងជាច្រើនដើម ត្រូវពលរដ្ឋប្រទះឃើញ ក្នុងស្រុកភ្នំព្រឹក

បានផុស

នៅ

នេះជាលើកដំបូង ដែលមានអាវុធនៅថ្មីៗជាច្រើនដើម ដែលត្រូវប្រជាពលរដ្ឋបានប្រទះឃើញនឹងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រទះឃើញ​អាវុធ​តាមរយៈប្រជាពលរដ្ឋ​នេះ ​បានកើត​មាននៅ​ត្រង់ចំណុច​ក្នុង​ចម្ការ​មៀន​១​កន្លែង​ស្ថិតក្នុង​ក្រុមទី​២​ភូមិ​អូរ​រំដួល ​ឃុំ​អូរ​រំដួល ​ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ កាលពីរសៀល​ថ្ងៃទី​១២​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​ម្សិលមិញ​នេះ​ ដែល​គេ​ដាក់​ការសង្ស័យ​ថា​ មិនមែន​អាវុធ​។​

​សមត្ថកិច្ច​ប្រាប់ថា អាវុធ​ដ៏​ថ្មីស្រឡាង​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​មាន​ចំនួន​សរុប​៣៣​ដើម​ នៅមាន​គុណភាព​មួយរយ​ភាគរយ​ ក្នុងនោះ​មាន​អាវុធ​ធន់​អាកា​ស្វ័យ​៣០​ដើម​និង​៤០​បង់គ្រាប់​និង​អាវុធ​ធន់​M79​ចំនួន​០៣​ដើម​ផង​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយ​សមត្ថកិច្ច​ទទួល​ព័ត៌មាន​បាន​ក្នុងករណី​ខាងលើ​ពី​ពលរដ្ឋ​ ហើយ​បាន​រាយការណ៍​បន្ទាន់​ជូន​ថ្នាក់ដឹកនាំ​សម្ដេច​ក្រឡាហោម​ ស ​ខេង​ ក៏បាន​ដាក់​វិធានការ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​សមត្ថកិច្ច​ខេត្តបាត់ដំបង ​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​បន្ថែមទៀត​ និង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ឲ្យ​បានច្បាស់លាស់​លើ​ករណី​១​នេះ​ ក្រោយពី​យក​អាវុធ​ទាំងអស់​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​បណ្តោះអាសន្ន​។

​ពាក់ព័ន្ធ​នឹង​វិធានការ​របស់​ថ្នាក់ដឹកនាំ​ខាងលើ ​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​វិច្ឆិកា​នេះ​ លោក ​សាត គឹម​សាន​ស្នងការ​ខេត្ត​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ រឿង​អាវុធ​ដែល​ពលរដ្ឋ​ប្រទះឃើញ​នេះ​ មិនអាច​បំភ្លឺ​បានទេ​មកដល់​ថ្ងៃនេះ ​ទុកពេល​វេលា​ឲ្យ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បើក​ការស្រាវជ្រាវ​សិន​។​

​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​ឲ្យ​កម្លាំង​ជំនាញ​ ពាក់ព័ន្ធ​ធ្វើការ​បើក​ការស្រាវជ្រាវ​ជាបន្ទាន់​នេះ​ ក៏​ស្របតាម​មតិ​ពលរដ្ឋ​ និង​មហាជន​ដែល​បានដាក់​ការសន្និដ្ឋាន​ផងដែរ​ថា​ អាវុធ​ទាំងនេះ ​គឺ​មិន​ទំនងជា​អាវុធ​យុទ្ធភណ្ឌ​បាន​កប់​ក្នុង​ដី​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ស៊ី​វិល​នោះទេ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម