Connect with us

សន្តិសុខសង្គម

គិត​មកទល់​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ​ ពលករ​ពុល​អាល់កុល​ចំនួន​២៥​នាក់ ស្លាប់​៧​នាក់​ដដែល មន្ត្រី​ជំនាញ​យក​ភស្តុតាង​​ធ្វើការ​ស្រាវជ្រាវ

បានផុស

នៅ

បន្ទាយមានជ័យ​ ៖ លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​គ្រូពេទ្យ​ពិនិត្យ​បន្សាប​ព្យាបាល​បាន​ប្រាប់​អ្នកយក​ព័ត៌​មាន​ឲ្យ​ដឹងថា គិត​មកទល់​ល្ងាច ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​ពលករ​មកពី​ថៃ​ក្រុម​គ្រូពេទ្យ​យក​មក​សម្រាក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នោះ​បាន​ពុល​អាល់កុល​លាយ​និង​ភេសជ្ជៈ​ចំនួន​២៥​នាក់ ស្លាប់​៧​នាក់​ដដែល មន្ត្រី​ជំនាញ​កំពុង​យក​ភស្តុតាង​ធ្វើការ​ស្រាវជ្រាវ​នៅ​មន្ទីរពិសោធន៍​ជាតិ​ក្រសួងសុខាភិបាល។

លោក​វេជ្ជបណ្ឌិត​ឡែ ច័ន្ទ​សង្វាត​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា ពលករ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាក់​ជា​ក្រុម​តូចៗ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កូប​ធំ​នោះ​បាន​យក​ទឹក​អាល់កុល​ដែល​ទិញ​ខ្លន​ឯង​និង​បាន​ពី​ស្ត្រី​ពលករ​ម្នាក់ ឈ្មោះ​លី ដា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ លំនៅ​ភូមិ​ទំនប់​៥​សង្កាត់​ប៉ិ​យ ក្រុង​ប៉ោយប៉ែត មក​លាយ​ជាមួយ​ទឹកក្រូច ទឹកអូ​អ៊ីឈិ​ក និង​ទឹក​សុទ្ធ យកទៅ​លួច​ផឹក​តាំងពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ មកម្ល៉េះ ប៉ុន្តែ​មិនទាន់​អី​។ លុះដល់​រសៀល​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២១ បាន​ផឹក​បន្ត ហើយ​ច្រើនជាង​មុន​ក៏​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ដូចជា​ទន់​ដៃជើង ឈឺពោះ ចុះក្អួត វិលមុខ និង​ថប់ដង្ហើម ។

ឃើញ​សភាព​ដូច្នេះ ក្រុមការងារ​បាន​យក​រថយន្ត​គិលានសង្គ្រោះ​របស់​ពេទ្យ​ដឹក​បញ្ជូនទៅ​ជួយសង្គ្រោះ នៅ​មន្ទីរពេទ្យ​ប៉ោយប៉ែត មន្ទីរពេទ្យ​ខេត្ត​មិត្តភាព ជប៉ុន មង្គល​បូរី​ខេត្តបន្ទាយមានជ័យ និង​ក៏​បញ្ជូន បន្តទៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប សរុប​ចំនួន​២៥​នាក់ ស្រី ២​នាក់ នៅ​យប់​នោះបាន​ពុល​ស្លាប់​ចំនួន ៧​នាក់​ស្រី ១​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ឡែ ច័ន្ទ​សង្វាត​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា​ពលករ​ដែល​ស្លាប់​រួមមាន :

១/ ឈ្មោះ​លី ដា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ លំនៅ​ភូមិ​ទំនប់​៥​សង្កាត់​ប៉ោយ ក្រុង​ប៉ោយប៉ែត ជា​អ្នក​ចែក​អាល់កុល​អាយ​គ្មាន​ប្រភព​ឲ្យ​អ្នក​ផ្សេង​លាយ​ផឹក

២/​ឈ្មោះ ហៃ ឈិន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ លំនៅ​នៅ​ស្រុក​ពញាឮ​ខេត្តកណ្តាល​

៣/ ឈ្មោះ​រឿ​ត រ៉ា​ន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ លំនៅ​ស្រុក​ពួក​ខេត្តសៀមរាប

៤/​ឈ្មោះ​ភាព សិទ្ធិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ លំនៅ​ភូមិ​រំ​ដាស់​ឃុំ​ស្រែ​ខ្វាវ​ស្រុក​អង្គរជុំ​អ្នក​ទាំងនេះ​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន​មង្គល​បូរី

៥/​ឈ្មោះ​សុខ ហេង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ លំនៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ

៦/​ឈ្មោះ ផៅ ផល្លី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ លំនៅ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ

៧/​ឈ្មោះ សាំ សិទ្ធិ​ភេទ​ប្រុស​៣៥​ឆ្នាំ មិនដឹង​លំនៅ ។​អ្នក​ទាំងនេះ​ស្លាប់​នៅ​ខែ​ត្ត​សៀមរាប ។​

​លោក​វេជ្ជបណ្ឌិត​ឡែ ច័ន្ទ​សង្វាត​បានបញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ​ក្រុមការងារ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ យក​ភស្តុតាង​ដូចជា​សំណាក​ដែល​នៅសល់ មានទឹក​អាល់កុល​សុទ្ធ ទឹក​អាល់​ដែល​បាន​លាយ​ផឹក និង​វត្ថុ​ផ្សេងទៀត​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​ជាតិ​ក្រសួងសុខាភិបាល មន្ទីរពិសោធន៍ ក .​ប .​ប (​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​.​ឬ​CCF) ក្រសួងពាណិជ្ជកម្ម ដើម្បី​វិភាគ​រកមើល​ជាតិពុល ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព រហូតដល់​មានការ​បាត់បង់​អាយុជីវិត​មនុស្ស​។

ក្រោយពី​ធ្វើការ​ពិនិត្យ​ហើយ​បានចេញ​លទ្ធផល​គឺ អាល់កុល​ដែល​ពលករ​លាយ​ផឹក​នោះ មាន​សារជាតិ​មេ​តា​ណុ​លក​ម្រឹត​ខ្ពស់ ក្រោយពី​មាន​មនុស្ស​បាត់បង់​ជីវិត​ហើយ​កំលាំង​ការពារ​បាន​បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ ក៏ដូចជា​ការ​យក​ចូល​មណ្ឌល​នូវ​ចំណីអាហារ គ្រឿង​ស្រវឹង អាល់កុល​និង​របស់​ផ្សេងៗ​ជាដើម​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង៤៣ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ២ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម