Connect with us

សន្តិសុខសង្គម

Update៖ ឃាត.ក កាប់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើ គឺជាកូនឈ្នួលរបស់ជនរងគ្រោះ អាយុទើបតែ១៥​ឆ្នាំ​

បានផុស

នៅ

ករណីឃាតកម្មដែលកាប់សម្លាប់ជនរងគ្រោះជាមន្ត្រីរដ្ឋបាលព្រៃឈើដល់ក្នុងបន្ទប់ដេកនោះ​ កម្លាំង​សមត្ថកិច្ច​បានធ្វើការឃាត់​ខ្លួនជនដៃដល់បានហើយ គឺជាកូនឈ្នួលរបស់ជនរងគ្រោះដែល​រស់នៅធ្វើការ​ជាមួយ​ជនរងគ្រោះ និង​ទើប​តែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់ត្រូវបានកម្លាំងសម្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ នៅ​វត្ត​កែវ​ឧ​ត្ត​ម ហៅ​វត្ត​កណ្តាល ស្ថិតក្នុង​ភូមិ​គល់​ទទឹង ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ រឿន រ៉ូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​ឈ្មួ​ល​រស់នៅ​ធ្វើការ​ជាមួយ​ជនរងគ្រោះ មាន​ទីលំនៅ​ភូមិ​ស្ទឹងតូច សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ សេង វិសាល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រ​ម៉ោ​យ ត្រូវបាន​ជន​ដៃ​ដល់យក​កាំបិតផ្គាក់​កាប់សម្លាប់កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ចំ ក ថ្គាម ស្មា​ខាងឆ្វេង ចំនួន​៧​កាំបិត បណ្តាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង (​ក្នុង​បន្ទប់​លើ​គ្រែ​) នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ប្រ​ម៉ោ​យ ត្រង់​ចំណុច​ទួល​គ្រួស ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនដៃដល់បាន​​ប្រមូល​សម្ភារៈ ដែល​ក្នុងនោះ​រួមមាន ម៉ូតូ​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៩ ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1I.9761, ទូរសព្ទដៃ​អាយ​ហ្វូ​ន ០៣​គ្រឿង និង​ចិញ្ចៀនពេជ្រ​០១​វង់ រត់គេចខ្លួន​បាត់ស្រមោល​។​​

​បច្ចុប្បន្ន​សមត្ថកិច្ច បាន​នឹង​កំពុង​នាំខ្លួន​ជនដៃដល់ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿងចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម