Connect with us

សន្តិសុខសង្គម

មន្ត្រី ក​.​ប​.​ប​. មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ដកហូត​អាល់កុល​ក្លែងក្លាយ​និង​ទំនិញ​ខូចគុណភាព​សរុប ៧៤,៤៤​គីឡូ ក្រាម

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្រោយពី​មាន​ពលករ​យក​អាល់កុល លាយ​និង​ភេសជ្ជៈ​ផឹក​បណ្តាល​ឲ្យ​ស្លាប់​ដល់​៧​នាក់​នោះ​មន្ត្រី​ចម្រុះ​បាន​ចុះ ត្រួត​ពិ​និត្យ​និង​ដកហូត​អាល់កុល​ក្លែងក្លាយ រឺ​គេ​ហៅ មេ​តា​ណុល មួយចំនួន​នៅ​ភូមិ​កូប​ធំ​និង​ភូមិ​កូនដំរី​សង្កាត់​និមិត្ត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក ថ្ងៃ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត បន្ទាយមានជ័យ លោក​ប៊ុ​កឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត រដ្ឋបាល​ក្រុង​ប៉ោយប៉ែត កម្លាំង​នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត បាន​ចុះ ត្រួតពិនិត្យ​និង​ដកហូត​អាល់កុល​ក្លែងក្លាយ​ដែល​គេ​ហៅ​មេ​តា​ណុល និង​ទំនិញ​ខូចគុណភាព ក្នុង​នោះ​រួមមាន​

១-​អាល់កុល​ក្លែងក្លាយ ១៨៦​ដប និង ១​ពី​ដុង ស្មើ ១២៣​លីត្រ​ ២-​មី​ម៉ា​ម៉ា ៩៣​កំប៉ុង ស្មើ ០,៥៦​គ​ក្រ​

៣-​នំ​សូកូឡា ១២​កញ្ចប់ ស្មើ ០,១៣​គ​ក្រ​ ៤-​ទឹកក្រូច​ចម្រុះ ៣៦​ដប ស្មើ ៥៧,៦០​គ​ក្រ​ ៥-​ទឹកដោះគោ​ខាប់ ១០​កំប៉ុង ស្មើ ៣,៨០​គ​ក្រ​ ៦-​ទឹកម្ទេស តូច​-​ធំ ២៥​ដប ស្មើ ១១,១៥​គ​ក្រ​ ៧-​ស្ករ​គ្រាប់​ចម្រុះ ១,២​គ​ក្រ​ ​សរុប​ចំនួន ៧៤,៤៤​គីឡូ ក្រាម ។

លោក​ប៊ុ​ក ឡាយ​ជី​ បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ឲ្យ​ដឹង​ថា​ ក្រោយពី​ធ្វើការ​ដកហូត​មុខទំនិញ​ខាងលើ​រួចមក​បានធ្វើ​ការ​ពន្យល់​ណែនាំ ដល់​អាជីវករ​ទាំងអស់​ឲ្យ​ចេះ​មើល​អាយុកាល​ផុត​កំណត់ ការ​តាំង​លក់​ផលិតផល​ទំនិញ​គ្រប់​ប្រភេទ និង​ខ្លឹមសារ​នៃ​ប្រកាស របស់ ក្រសួង ពាណិជ្ជកម្ម លេខ ១៨៥ ស្តីពី​បទដ្ឋាន ព័ត៌មាន សម្រាប់ អ្នក​ប្រើប្រាស់ ដើម្បី ឱ្យ អាជីវករ ទាំងនោះ​ធ្វើការ កែប្រែ ស្រប តាម​ពេលវេលា​មួយ​ដែល​អាច​ទទួលយកបាន​ដោយ​អនុលោម​តាម ច្បាប់ ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។

ជាមួយ នេះ ដែរ យើង បាន ធ្វើ ការ ពិន័យ អន្តរ ការណ៍​លើម្ចាស់ ទំនិញ ល្មើស មួយ​ទីតាំង ឱ្យ​បង់ ប្រាក់ ពិន័យ អន្តរ ការណ៍ ដោយ សរសេរ ប័ណ្ណ បង់ ប្រាក់ ផាក ពិន័យ ចំនួន ១ ច្បាប់ នៅនឹងកន្លែង​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម