សន្តិសុខសង្គម
ក្មេងតូចៗឈ្លោះគ្នាបង្កហិង្សាបណ្ដាលឲ្យមានអ្នកស្លាប់ គ្រូពេទ្យប្រាប់ថា វិជ្ជមានកូវីដ
ក្មេងៗឈ្លោះគ្នាគប់ដុំថ្មចំក្បាលរងរបួសហើយបានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យកុមារ។ ជាមួយគ្នានោះគ្រូពេទ្យបានបញ្ជាក់ថា ក្មេងរងគ្រោះមានជំងឺកូវីដ១៩ ផងដែរ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅក្នុងឡឥដ្ឋ ភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងដែលយកដុំថ្មគប់ទៅលើក្មេងរងគ្រោះមានឈ្មោះ កយ ភា ភេទប្រុស អាយុ ១២ ឆ្នាំ រស់នៅជាមួយគ្រួសារក្នុងឡឥដ្ឋកើតហេតុខាងលើ នៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្ត សៀមរាប។ ក្មេងរងគ្រោះមានឈ្មោះ រិទ្ធ ទិត្យ ភេទប្រុសអាយុ១០ឆ្នាំ រស់នៅជាមួយគ្រួសារក្នុងឡឥដ្ឋកើតហេតុខាងលើដូចគ្នា។
សមត្ថកិច្ចបន្តថា ក្មេងប្រុសឈ្មោះ កយ ភា បានយកដុំថ្មទំហំប៉ុនកដៃគប់ទៅលើក្មេងរងគ្រោះ បណ្ដាលឲ្យរយៈប្រវែង០.៥សង់ទីម៉ែត្រ នៅខាងលើស្លឹកត្រចៀក ផ្នែកខាងឆ្វេងនៃក្បាល។ ករណីហិង្សានេះកើតឡើង បន្ទាប់ពីឈ្លោះប្រកែកគ្នាតិចតួច ដែលតាមការបំភ្លឺក្រុមគ្រួសារបញ្ជាក់ថា ជាទម្លាប់សឹងតែរាល់ថ្ងៃតាមបែបក្មេងៗ។ នៅពេលមានរបួសចេញឈាមភ្លាម ក្រុមគ្រួសារបានបញ្ជូនមកពេទ្យគន្ធបុប្ផា ក្រុងសៀមរាបសម្រាកព្យាបាលរហូតដល់ម៉ោង០៩និង២០នាទីយប់ ទើបជនរងគ្រោះស្លាប់ ដោយតាមការបញ្ជាក់របស់គ្រូពេទ្យគឺមានជំងឺកូវីដ.១៩ ហើយក្រុមគ្រូពេទ្យបានចាត់ចែងជាមួយគ្រួសារ បូជាសពនៅវត្តរាជបូព៌ សង្កាត់សាលាកំរើក នៅម៉ោង០៦:៣០ នាទី ព្រឹក នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីបូជាសពរួច ទើបក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ចនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុហើយបាននាំយកក្រុមគ្រួសារទាំងសងខាង និងក្មេងប្រុសបង្កមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។
សមត្ថកិច្ចបញ្ជាក់ថា នៅចំពោះមុខអាណាព្យាបាល និងតំណាងខាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានគប់ដុំថ្មទៅលើជនរងគ្រោះប្រាកដមែន។ក្នុងបណ្ដឹងក្រុមគ្រួសារជនរងគ្រោះ មិនបានទាមទារអ្វីធ្ងន់ធ្ងរទេ គឺគ្រាន់តែសុំសំណងចំនួនមួយរយដុល្លារដើម្បីធ្វើបុណ្យសពប៉ុណ្ណោះ។ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទទួលប្រាក់សំណងរដ្ឋប្បវេណីតាមការស្ម័គ្រចិត្តសងខាងនេះ។

ដោយយោងតាមនីតិភាពទទួលខុសត្រូវព្រហ្មទណ្ឌ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអោយអាណាព្យាបាលធានាយកក្មេងប្រុសបង្កត្រឡប់ទៅផ្ទះវិញ ហើយមើលថែរក្សាគាត់ ដោយមានខាងសង្គមកិច្ចចូលរួមដឹងលឺ។
ពាក់ព័ន្ធនឹងសំណុំរឿងនេះ កម្លាំងនគរបាលជំនាញនៃស្រុកសូទ្រនិគមបានបញ្ជូនទៅការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


