Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង៤ទីតាំង ដកហូតវត្ថុតាងមួយចំនួន

បានផុស

នៅ

លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ នៅ​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​បាន​បញ្ជា​ឲ្យ​កម្លាំង​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ឲ្យ​ទាន់ពេលវេលា​បន្ទាប់​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​មាន​ការ​ដឹក​សម្ភារៈ​ដែល​សង្ស័យ​ប្រព្រឹត្ត​អំពើ​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​០៤​ទីតាំង​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះដែរ​ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដឹកនាំ​ដោយលោក ចាប ឌី​ណា នាយក​រដ្ឋបាល​ខណ្ឌ​ តំណាង​ឲ្យ​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ត្រួតពិនិត្យ​ទាំង​០៤​ទីតាំង ដែល​សង្ស័យ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ខុសច្បាប់​ដែល​រាយការណ៍​ព្រីជា​ពលរដ្ឋ​។​

ពេល​ចុះ​ដល់ទី​តាំង​ជាក់ស្តែង​ពិនិត្យឃើញថា មាន​អាជីវកម្ម​ចំនួន​៣​ទីតាំង​បម្រុង​នឹង​បើក និង​០១ទីតាំង (​បិទទ្វា​) ។

ជា​លទ្ធផល​ក្រុមការងារ​បានធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​ដែល​បម្រុង​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ទី​តាំងទី​១ ស្ថិតនៅ​ផ្ទះ​លេខ​៥៣ ,៥៤ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​ដោយ​ក្រុមការងារ​បាន​ដកហូត​កុំព្យូទ័រ ២៧​គ្រឿង និង​ម៉ូ​នី​ត័​រ​ចំនួន២៧ និងទូរទស្សន៍មួយចំនួន ។ ទីតាំង​ទី​២ អប់រំ​ណែនាំ​(​ព្រោះ​មិនមាន​សកម្មភាព​) ទីតាំង​ទី​៣ បិទទ្វា និង​ទី​តាំងទី​៤ ស្ថិតនៅ​ផ្លូវ​លេខ៨៦ សង្កាត់​ស្រះចក ដកហូត​បាន​ទូរទស្សន៍ ០១ និង​កុំព្យូទ័រ​ចំនួន​១១ គ្រឿង កៅអី​ចំនួន​១៣ យកមក​រក្សាទុក​នៅរ​ដ្ឋ​បាល​ខណ្ឌដូនពេញ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម