Connect with us

សន្តិសុខសង្គម

ឆេះផ្ទះគ្រូទាយផ្អើលអ្នកជិតខាងនិងសមត្ថកិច្ចជួយអន្តរាគមន៍​

បានផុស

នៅ

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ ដែលម្ចាស់ផ្ទះជាគ្រូទាយជោជតារាសីម្នាក់ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់​ផ្អើ​ល​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​និង​សមត្ថកិច្ច​ហៅ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​៥៦៦ ផ្លូវ​៦០K ភូមិ​តា​ងួន​ទី​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។ ម្ចាស់​ទីតាំង​ឈ្មោះ ទេព បូរី ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មុខរបរគ្រូទាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​បាន​ឃើ​ញ​មាន​ផ្សែងហុយ​ចេញពី​បង្អួច​បន្ទប់​ផ្នែក​ខាងក្រោយ​ផ្ទះ​នៃ​ជាប់​ទី​២ ភ្លាមនោះ​ក៏​មានការ​ភ្ញាក់​ផ្អើ​ល​ទើ​ប​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ភ្លាមៗ​។

ផ្ទះ​ខាង​លើជា​ប្រភេទ​ថ្ម​បេតុង ទំហំ៥​ម៉ែត្រ x ២០​ម៉ែត្រ ខូចខាត​សម្ភារៈ កង្ហារ៣​គ្រឿង , ពូក​ចំនួន២, ។

ជុំវិញ​ករណី​គ្រោះ​អគ្គិភ័យ​ខាង​លើ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យ​ពន្លត់​និង​បង្ការ​គ្រោះ​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​គ្រោះ​​ក៏​រលត់ទៅវិញ ដោយ​មិន​រាលដាល់​ដល់ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នោះទេ និង​មិន​បង្ក​ឱ្យ​មនុស្ស​រងរបួស​ដែរ ខូចខាត​ស​ម្ភា​រៈ​មួយ​ចំនួន​តែប៉ុណ្ណោះ​។

សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា​ គ្រោះ​អគ្គិភ័យ​ខាង​លើបណ្តាលឱ្យ​ពី​ឆ្លង​ចរន្តអគ្គិសនី​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម