Connect with us

សន្តិសុខសង្គម

ស្រុករុក្ខគិរី រងការ​ជន់​លិច​ អាជ្ញាធរ​ចុះ​ជម្លៀស​ពលរដ្ឋ

បានផុស

នៅ

ខេត្តបាត់ដំបង÷ បើតាមពត៌មានបឋមនៅព្រឹកថ្ងៃទី១៥ខែវិច្ឆកានេះ កម្លាំងសមត្ថកិច្ចបានចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់មួយចំនួនរកទីទួលសុវត្ថិភាព ខណះជំនន់ទឹកភ្លៀងបង្កឲ្យមានផលប៉ះពាល់លិចលំនៅឋានរបស់ពួកគាត់។

ប្រភព​ពី​សមត្ថកិច្ចបាន​បញ្ជាក់​ថា ការជម្លៀសពលរដ្ឋរកទីទួលសុវត្ថិភាពនាព្រឹកនេះ ខណះដែលមានភ្លៀង១មេបានធ្លាក់ក្នុងរយះពេលយូរនាយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១ បណ្តាលឲ្យ​ជន់លិចតំបន់មួយចំនួននៅក្នុងស្រុករុក្ខគិរី។ ក្នុងរបាយការណ៍បឋមរបស់សមត្ថកិច្ចបានបង្ហាញនៅព្រឹកថ្ងៃទី១៥ខែវិច្ឆកានេះថា តំបន់ដែលរង​ការ​ជន់​លិចលង់ក្នុងភូមិសាស្ត្រស្រុករុក្ខគីរីរួមមាន ឃុំបាសក់ ឃុំព្រែកជីក និង​ឃុំព្រៃត្រឡាច។

បើ​តាម​របាយការណ៍​បឋម អាជ្ញាធរ​នៅមិនទាន់ដឹងថាផលប៉ះពាល់នាពេលនេះមានប៉ុន្មានគ្រួសារនៅឡើយនោះទេសមត្ថកិច្ចកំពុងពិនិត្យក្រោយជួយសម្រួលសុវត្ថិភាពរបស់ពលរដ្ឋរួចរាល់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម