Connect with us

សន្តិសុខសង្គម

ទាស់​សម្តី​គ្នា​មួយ​ប្រាវ និង​ធ្លាប់​មាន​គំនុំ​ចាស់​ផង ទាញ​ពូថៅ​កាប់​ក្បាល​តែម្តង

បានផុស

នៅ

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ នៅ​ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា មាន​ទម្ងន់​ទោស បន្ទាប់ពី​បាន​កាប់​ទៅលើ​អ្នកភូមិ​ក្បែរ​គ្នា បណ្តាល​ឲ្យ​​រងរបួស​ធ្ងន់​។​

​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ពូថៅ​កាប់​ទៅលើ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​រងរបួស ដែល​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ៨ ព្រឹក ស្ថិតនៅ​ត្រង់​ចំណុច​ក្រុមទី​១៥ ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្ដ​បាត់ដំបង​។

យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​សង្កែ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សឿត វិសាល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ជា​ជន​បង្ក​បានធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ គី​រី ប្រណី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា បណ្តាល​ឲ្យ​ចំក្បាល​ខាងក្រោយ​ផ្នែក​ខាងស្តាំ​បែក​ធ្ងន់ធ្ង​រ​។

តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ឈាន​ដល់​ការ​បង្ក​ហិង្សា​នេះ​គឺ​ជនសង្ស័យ​និង​ជនរងគ្រោះ​មាន​ជម្លោះ​និង​គំនុំ​នឹង​គ្នា​ជា​យូរ​មក​ហើយ លុះ​នៅ​ព្រឹក​កើតហេតុ គឺ​ជន​បង្ក​បាន​លិ​ខ្វែវ និង​សៀត​ពូថៅ​នៅ​ចង្កេះ​ត្រៀម​ចេញទៅ​ចម្ការ ប៉ុន្តែ​ជា​ចៃដន្យ ក៏​ជួប​គ្នា ហើយ​និយាយ​និង​សម្តី​គ្នា ទើប​ជន​បង្ក​ទាញ​ពូថៅ​កាប់​តែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក កសាង​សំណុំរឿង​បញ្ជូនទៅ ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទ ៖ សោ និយម​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម