Connect with us

សន្តិសុខសង្គម

ឆែកឆេរហាង​ជី​ង​ឡុង​ រឹបអូស​ថ្នាំបុរាណ​ចិន​ ឧបករណ៍​តេស្ត​កូ​វីដ​១៩ ​​គ្មាន​ច្បាប់​

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីចម្រុះ​បាន​ចុះ​ឆែកឆេរហាង​ជី​ង​ឡុង​ដែល​លួចលក់ថ្នាំបុរាណ​ចិន ​និង​ឧបករណ៍​ធ្វើតេស្ត​កូ​វីដ​ ១៩​ ដោយគ្មាន​ច្បាប់​អនុញ្ញាត។

ការបង្ក្រាប​នោះ​ធ្វើ​ទ្បើង​នៅ​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យឹម សំអុល អនុប្រធាន​លេខាធិការដ្ឋាននៃ​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បានប្រាប់អ្នកយកព័ត៍មានថា ការចុះបង្ក្រាបហាង​ជី​ង​ឡុង​លួចលក់ថ្នាំបុរាណ​ចិន​ និង​ឧបករណ៍​តេស្ត​កូ​វីដ​.១៩​ មានចូលរួម ពី​លោក ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា ព្រៈ​រាជអាជ្ញា​រងសាលាដំបូង​ខេត្តបន្ទាយមានជ័យ រួម​នឹង​ក្រុមគ្រូពេទ្យជំនាញ ដើម្បី​ពង្រឹង​ផលិតផលក្លែងក្លាយ​ក្នុងស្រុកឲ្យមាន​គុណភាព​លើ​ទីផ្សារ ​រួមទាំង​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ។

យោង​តាម​កំណ​ត់​ហេតុ​ត្រួតពិនិត្យ​ជាក់ស្តែង​របស់​គណៈកម្មាធិកា​រ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ រកឃើញ​មានឱសថ​LIANHUA QINGWEN JIAONANG ចំនួន​១៣​កេស​ក្នុង​១​កេស​ស្មើ​៤០០​ប្រអប់ VITAMIN.C​ ចំនួន​២​កេស​ស្មើ​៤០០​ដប ឧបករណ៍​តេស្ត​កូ​វីដ​១៩​ចំនួន​២​កេស ស្មើ​៦០០​តេស្ត ឱសថ​និង​បរិក្ខា​ពេទ្យ​គ្មាន​ច្បាប់​អនុញ្ញាតគ្មាន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យឹម សំអុល បានបញ្ជាក់ឲ្យដឹងបន្តថា ក្រោយពេល​ចុះ​ពិនិត្យ​និង​រកឃើញ​ឱសថ​និង​បរិក្ខា​ពេទ្យ​ទាំងនេះ​គ្មាន​ច្បាប់​អនុញ្ញាតិ​ និង​ប្រភព​មិន​ច្បាស់លាស់​ ​ព្រៈ​រាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​ខេត្ត បានសម្រេច​ធ្វើការ​ឃាត់​វត្ថុតាង​ជា​បណ្តោះអាសន្ន​ ហើយ​តម្រូវឲ្យម្ចាស់​ទីតាំង​ជា​អ្នក​មើលថែ​ដោយ​ខ្លួនឯង​និង​តម្រូវឲ្យម្ចាស់​ចូលទៅ​បំភ្លឺ​លើ​ករណីនេះ​ផងដែរ​៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម