Connect with us

សន្តិសុខសង្គម

ពេលនេះ សមត្ថកិច្ចតាមចាប់ទណ្ឌិតហែកគុកនៅស្ទឹងត្រែងបានវិញទាំងអស់ហើយ

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា នេះថា មកដល់ពេលនេះ សមត្ថកិច្ចបានស្រាវជ្រាវចាប់អ្នកទោសទម្លុះពន្ធនាគារបាន ២ នាក់ទៀតហើយ សរុបមកដល់ពេលនេះ គឺចាប់បាន ៧ នាក់ ក្នុងចំណោម ទណ្ឌិត ៧ នាក់ ដែលបានទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន គង់ មានប្រសាសន៍ថា៖ “អ្នកទោសទាំង ២ នាក់នេះជាជនជាតិឡាវ មានឈ្មោះ សៀន ខន និង ឡាវ៉ាន់ កាវង់ផេង។ ពួកគេ ត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។

លោកបានបញ្ជាក់ថា អ្នកទោស២នាក់នេះ ត្រូវបានចាប់បាននៅម៉ោង១១ នៅភូមិកោះហិប ឃុំអូរស្វាយ ស្រុកបបុររីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

គួររំលឹកថា គួររំលឹកថា កាលពីវេលាម៉ោង ៣ និង ២០ នាទីរំលងអធ្រាត្រទៀបភ្លឺ ឈានចូលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ មាន អ្នកទោសចំនួន ៧ នាក់បានប្រើឧបករណ៍រឹងទម្លុះជញ្ជាំងពន្ធនាគាររត់គេចខ្លួន ដែលទីតាំងស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ក្រោយពេលដឹង មន្ត្រីអនុរក្សពន្ធនាគារបានប្រើអាវុធបាញ់ប្រមាណ ៤ គ្រាប់ ដើម្បីគំរាមបញ្ឈប់សកម្មភាពរត់គេចរបស់ពួកគេ តែពួកគេមិនឈប់ និងបានរត់គេចអស់ចំនួន ៧ នាក់។ យោងតាមការពិនិត្យរបស់មន្ត្រីអនុរក្សពន្ធនាគារ បានរកឃើញឧបករណ៍ប្រដាប់កែឆ្នៃសិប្បកម្ម និងវត្ថុរឹងមួយចំនួន ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយភួយ យកមកទ្រាប់ ដើម្បីវាយជញ្ជាំងថ្មមិនឱ្យលឺសំឡេង។

គួរបញ្ជាក់ថា នៅយប់មិញ កម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់បាន ទណ្ឌិតម្នាក់ ជាជនជាតិឡាវ ឈ្មោះ ចាក់លី ចឺតាលី ដែលមានទោសជាប់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀន។  នៅថ្ងៃទី ១០ ខែវិច្ឆិកានេះ មានឈ្មោះ វ៉ាន់តូ ជនជាតិខ្មែរ និងឈ្មោះ ភីតងិន ជាជនជាតិឡាវ និងនៅព្រលប់ថ្ងៃទី ៩ ខែវិច្ឆិកា សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរ។ ទណ្ឌិតទាំង ៤ នាក់ខាងលើ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ លុះថ្ងៃទី១២ ខែវិច្ឆិកា សមត្ថកិច្ចចាប់បានម្នាក់ទៀត ឈ្មោះ ហន វិមាន ជនជាតិខ្មែរ៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម