Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវជាតិលេខ ១ ខណៈពលរដ្ឋសម្រុកទៅស្រុកកំណើត

បានផុស

នៅ

ចាប់តាំងពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៨ ខែវិច្ឆិកានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់តាំងលោក រស់ សុភ័ក្ដ អភិបាលរងខណ្ឌ ឲ្យដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ថ្មី ដល់មុខធនាគារ ABA ស្ថិតក្នុងសង្កាត់ច្បារអំពៅទី ១ និងសង្កាត់ច្បារអំពៅទី ២ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

យោងតាមប្រភពពីលោក គ្រី ហ៊ុច មន្ត្រីប្រចាំបញ្ជា នៃសាលាខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីថា មូលហេតុដែលអាជ្ញាធរចម្រុះ របស់សាលាខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ តាំងពីយប់ទៀបភ្លឺនេះ គឺដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ចំពោះប្រជាពលរដ្ឋធ្វើដំណើទៅលេងស្រុកកំណើត នាថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃនេះ។

លោក គ្រី ហ៊ុច បានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃបុណ្យជាតិផ្សេងៗ គឺផ្លូវជាតិលេខ ១ មានការកកស្ទះចរាចរណ៍ខ្លាំងជាងគេ។ ដូច្នេះហើយ ទើបលោកអភិបាលខណ្ឌច្បារអំពៅ បានដាក់កម្លាំងឲ្យរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ទៅលើអ្នកលក់ដូរបោះឲ្យម៉ូយ ដែលជាទំលាប់របស់អាជីវករ។ ការកកស្ទះ គឺច្រើនតែថ្ងៃឈប់សម្រាកដំបូង និងថ្ងៃដែលពួកគាត់ ត្រឡប់មកពីស្រុកកំណើតវិញ។ ឆ្នាំនេះ គឺប្រជាពលរដ្ឋចេញទៅស្រុកកំណើតច្រើនលើសលប់ ដោយ​សារតែឆ្នាំនេះ ពុំមានការរៀបចំពិធីប្រណាំងទូក កម្មវិធីផ្សេងៗ នៅរាជធានីភ្នំពេញនោះទេ៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម