Connect with us

សន្តិសុខសង្គម

កងកម្លាំងជាង ១៦០០នាក់ ត្រូវបានដាក់ពង្រាយនៅភ្នំពេញ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុង​ឱកាសបុណ្យអុំទូក

បានផុស

នៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងសមត្ថកិច្ច ប្រមាណជាង ១៦០០នាក់នៅទូទាំងរាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្ដ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរ​បាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៨វិច្ឆិកានេះថា កម្លាំងសមត្ថកិច្ចប្រមាណជាង ១៦០០នាក់នោះ គឺយើងបានដាក់ពង្រាយ នៅតាមគោលដៅសំខាន់ៗ មួយចំនួន ដូចជាតំបន់រមណីដ្ឋាន​​នានា នៅមុខព្រះបរមរាជវាំង កោះពេជ្រ និងតាមច្រកគោលដៅចេញ-ចូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ មានប្រជាពលរដ្ឋខ្លះ មកពីជនបទមកកម្សាន្ដសប្បាយ នៅក្នុងរាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញមួយចំនួន បានចេញទៅលេងស្រុកកំណើត ឬធ្វើដំណើរកម្សាន្ដ នៅតាមរមនីដ្ឋាននានា នៅទូទាំងប្រទេស។

អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់លេខទូរស័ព្ទ សម្រាប់ឲ្យប្រជាពលរដ្ឋទាក់ទង និងផ្តល់ព័ត៌មានទាន់ហេតុការណ៍ ក្នុងករណីមានបទល្មើសកើតមានឡើង ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ឬករណីវង្វេងបាត់មនុស្ស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ផងដែរ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៨, ១៩, និង២០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គឺរាជរដ្ឋាភិបាល បានប្រកាសផ្អាករៀបចំព្រះរាជពិធីនេះ ដោយជំនួសមកវិញ អនុញ្ញាតឲ្យប្រជាពលរដ្ឋ ដើរលេងកម្សា​ន្ដជាធម្មតា ជាមួយនឹងវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម