Connect with us

សន្តិសុខសង្គម

កម្មករខ្មែរ២នាក់ រងរបួសស្ទើរបាត់បង់ជីវិត ដោយសារអគារបាក់ស្រុតសង្កត់ ពេលចាក់ប្លង់សេ

បានផុស

នៅ

ពលករខ្មែរប្រុស ស្រី ចំនួន ២ នាក់ បានរងរបួសធ្ងន់ ខណ:ដែលពួកគេកំពុងធ្វើការនៅលើអគារជាន់ទី៥ ស្រាប់តែជ្រុងមួយនៃជាន់ទី៦ បានបាក់ស្រុតមកសង្កត់តែម្តង ពេលកំពុងចាក់បេតុងប្លង់សេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩ និង៤៥ នាទី ព្រឹកថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចអគារកំពុងកសាងមួយកន្លែង នៅក្នុងបរិវេណ មហាវិទ្យាល័យ តិចណូឡូជី រាជមង្គលរតន:កោសិន ក្នុងខេត្តណាក់ខនប៉ាធុំ ប្រទេសថៃ។

អគារដែលកំពុងកសាង មានកម្ពស់ ៦ ជាន់ ដោយនៅមុនពេលកើតហេតុ គឺមានការចាក់ប្លង់សេនៅលើជាន់ទី៦ ដែលទំនងជាដែកជើងទម្រ មិនអាចទ្រទម្ងន់បាន ទើបធ្វើអោយជ្រុងម្ខាងនៃអគារ បានបាក់ស្រុតមកតែម្តង ហើយក៏បានសង្កត់កៀបជាប់ពលករខ្មែរចំនួន ២ នាក់ ដែលមានឈ្មោះ តា ភូ ភេទប្រុស អាយុ ២៩ ឆ្នាំ និងឈ្មោះ លី ឆឺន ភេទស្រី អាយុ ៣៧ ឆ្នាំ។

ភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចថៃ បានចាត់កម្លាំងជំនាញឡើងទៅកាត់ដែកសរសៃដើម្បីទាញយកកម្មករទាំងពីរចេញពីគំនរដែក និងបេតុង ដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយជនទាំងពីររងរបួសពេញខ្លួនប្រាណ គឺសង្ឃឹមរស់តិចបំផុត។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅអ្នកម៉ោការសាងសង់ និងអ្នកគ្រប់គ្រង យកទៅសាកសួរហើយ អំពីបច្ចេកទេសនៃការសាងសង់ដើម្បីរកមូលហេតុ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម