Connect with us

សន្តិសុខសង្គម

លួចស្រឡាញ់ប្រពន្ធគេបានកន្លះខែ ចូលចាប់រំលោភដល់បន្ទប់

បានផុស

នៅ

បន្ទាប់ពីលួចដាក់ចិត្តស្រឡាញ់ប្រពន្ធគេបាន១៥ថ្ងៃ បុរសម្នាក់បានចូលចាប់ស្ទាបអង្អែល​នារីរងគ្រោះដល់​ក្នុងបន្ទប់​ បំណងចាប់រំលោភ​តែមិនបានសម្រេច ត្រូវបានប្ដីនារីរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍​នេះកើតឡើងកាលពីថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នា​វេលា​ម៉ោង​១២និង២៥នាទី នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីរងគ្រោះ​ឈ្មោះ កង ម៉ាប់ អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់​នំ​នៅមុខ​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ ចំណែកជនសង្ស័យឈ្មោះ ទឹម យ៉​ត ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកម៉ៅការ​សំណង់ ស្នាក់នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន។​

តាម​សម្ដី​ជនរងគ្រោះបាន​ប្រាប់ថា​ នៅមុន​ពេល​កើត​ថ្ងៃទី​១៣​ ខែវិច្ឆិកា ​ឆ្នាំ​២០២១ ជនរងគ្រោះ​បាន​យក​ខោអាវ​ដែល​ខ្លួន​បាន​គក់​រួចដែលហាល​មិនទាន់​ស្ងួត ​ទៅដាក់​ហាល​សំដិល​នៅក្នុង​បន្ទប់​ជួល​មួយ​ដែល​គ្មាន​អ្នកស្នាក់នៅ ក្បែរ​បន្ទប់​របស់ខ្លួន​។ រហូតដល់​ថ្ងៃកើតហេតុ ពេលជនរងគ្រោះ​បាន​ត្រឡប់​មកពី​ទិញ​ទឹកកក​ដើម្បី​ទុក​ក្លាស់​សេ​បន្លែ ក៏​ជួប​ជាមួយ​ជនសង្ស័យ ហើយ​ជនសង្ស័យ​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា ​ពេលណា​បាន​ឲ្យ​បង​ទៅ​ជួប ពេល​ជនរងគ្រោះ​លឺដូចនេះក៏បាន​ឆ្លើយតប​ទៅវិញ​ថា ​មកជួប​ខ្ញុំ​មានការ​អ្វី​? បន្ទាប់មក​ជនរងគ្រោះ​ក៏​ដើរ​បន្តទៅ​បន្ទប់​ជួល​របស់ខ្លួន​។​

ក្រោយពី​ជនរងគ្រោះ​បានដាក់​ទឹកកក​ក្លាស់​សេ​បន្លែ​រួចរាល់​ហើយ ក៏​ដើរ​ទៅយក​ខោអាវ​ដែល​ខ្លួន​បានដាក់​ហាល​សំដិល​នៅក្នុង​បន្ទប់​នោះ ដើម្បី​យកមក​ទុក​នៅក្នុង​បន្ទប់​របស់ខ្លួន​វិញ​ ស្រាប់តែ​ជនសង្ស័យ​​បើកទ្វារ​បន្ទប់​ហើយ​ចូលទៅ​ចាប់​ឱប​ស្ទាបអង្អែល​លើ​រា​ង្គ​កាយរបស់នាង ធ្វើឲ្យជនរងគ្រោះ​រើ​បម្រាស់​រួច​ ក៏​រត់​ចេញពី​បន្ទប់​ ហើយក៏​ជួប​ជាមួយ​ស្វាមី​របស់ខ្លួន​ និង​បាន​និយាយប្រាប់​អំពី​សាច់រឿង​ទាំងអស់ បន្ទាប់មក​ភាគី​ទាំងពីរ​ក៏បាន​ជួប​ជជែក​ដើម្បី​ដោះស្រាយ​គ្នា​។​

ក្រោយជជែកសម្រុះសម្រួល​គ្នា​មិនត្រូវ ទើប​ជនរងគ្រោះ​បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍​បែក​ចាន នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​តាម​នីតិវិធី​។​

បន្ទាប់ពីសួរនាំ ​ជនសង្ស័យ​បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​ចូលទៅក្នុង​បន្ទប់​នោះ​មែន គោលបំណង​គឺ​ចាប់រំលោភ​លើ​ជនរងគ្រោះ ដោយសារ​ខ្លួន​បាន​លួច​ស្រឡាញ់​លើ​ជនរងគ្រោះ​រយៈពេល​១៥​ថ្ងៃ​មកហើយ៕​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម