Connect with us

សន្តិសុខសង្គម

ទំនាស់ពាក្យសម្ដី កូនប្រសារ​ទាញកាំបិតផ្គាក់កាប់ឪពុកក្មេកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

បានផុស

នៅ

ផ្ដើមចេញពីទំនាស់ពាក្យសម្ដី និងស្រវឹងស្រាផងនោះ បុរសជាកូនប្រសារម្នាក់បានទាញកាំបបិតផ្គាក់កាប់​សម្លាប់ឪពុកក្មេកបណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ករណីហិង្សានេះ បានកើតឡើងកាលពី​ថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង១៩​និង​៣០​នាទី នៅ​ចំណុច ភូមិ​ប្រាសាទ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាកូនប្រសារមានឈ្មោះ ទួន ឡន ហៅ​លឹប ​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាង​លើ។ ចំណែកជនរងគ្រោះដែលជាឪពុកក្មេកមាន​ឈ្មោះ ម៉េង ហាក់ ភេទ​ប្រុស អាយុ៥៩​ឆ្នាំ មុខ​របរ​កសិក​រ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាកូនប្រសារបានយកកាំបិតផ្គាក់កាប់លើឪពុកក្មេកចំ.ក ចំហៀង ខាង​ឆ្វេង​រងរបួស​ធ្ងន់ ហើយ​ក្រុមគ្រួសារ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ ជនរងគ្រោះ​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​។ ចំពោះមូលហេតុ គឺ ស្រវឹង​ស្រា​ និង​ទំនាស់​ពាក្យសម្ដី ទើ​ប​មាន​ករណី​ហិង្សា​នេះ​កើត​ឡើ​ង ។

បន្ទាប់ពីបង្ក ជនដៃដល់បាន​គេចខ្លួនបាត់ លុះដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១​និង​៣០​នាទី ទៀបភ្លឺ ទើប​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួន​ជនដៃដល់បាន ​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេ​ត្ត​តាកែវ និងបាន​ដកហូត​វ​ត្ថុតាង កាំបិត​ផ្គាក់​ដង​ឬ​ស្សី​ ប្រវែង​៣​តឹក ផ្លែ​ប្រវែង​៣​តឹក មក​អធិការដ្ឋាន​នគរ​បាល​ស្រុក​បាទី ដើម្បី​កសាង​សំណុំរឿងតាម​នីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម