Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ២ ក្រុម ចំនួន ៤ នាក់ នៅខណ្ឌទួលគោក

បានផុស

នៅ

ជនសង្ស័យ ២ នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្នាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ខណៈពួកគេបានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយសមត្ថកិច្ចដកហូតថ្នាំញៀនជាច្រើនកញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង ២ នាក់ត្រូវបានឃាត់ខ្លួន កាលពីរាត្រីថៃ្ងទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ៣០ នាទី នៅចំណុច ផ្លូវរថភ្លើង ក្រុម ៦២ ភូមិ ១៦ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីប៉ូលិសផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននោះ ទី១ ឈ្មោះ អ៊ន​ ធួក ហៅ ធួក​ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ (ជាម្ចាស់ថ្នាំ)។ ២ ឈ្មោះ​ ប៊ុន​ ដា ហៅ​ គង់​ ភេទប្រុសអាយុ ៣៥ ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍លេខ ៣​ ផ្លូវរថភ្លើង ក្រុម ៦២​ ភូមិ ១៦​ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្តុតាងដែលបានចាប់បានមាន ក្រាមពណ៌សថ្លា សង្សយ័ជាគ្រឿងញៀនចំនួន ២៦ (កញ្ចប់ធំចំនួន ០១ កញ្ចប់ និង កញ្ចប់តូចចំនួន ២៥ កញ្ចប់​) ទុយោឆាំគ្រឿងចំនួន ០១​ បំពង់កែវកែឆ្នៃសម្រាប់ជក់គ្រឿងញៀន​ ០៣​ កូនកាបូបពណ៌ខ្មៅសម្រាប់ដាក់គ្រឿងញៀនចំនួន ០១​ និងថង់ផ្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

ជាមួយគ្នានេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នានខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ជាក់សែ្តង ក្រោយពីបានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្លូវរថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរាត្រីថៃ្ងទី២១ខែ វិច្ឆិកាឆាំ្ន២០២១ វេលាម៉ោង២១និង៣០នាទី យប់ម៉ិញនេះ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះទី១ ឈ្មោះ សំ រ៉ាវុធ ភេទប្រុស អាយុ ២១ ឆាំ្ន ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាម្ចាស់ថ្នាំ)។ ទី២ មួន មុន្ធី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវរថភ្លើងក្រុម ៦២ ភូមិ ១៦ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្តុតាងដែលបានចាប់យកមាន ក្រាមពណ៌សថ្លា សង្សយ័ជាគ្រឿងញៀនចំនួន ០៨ កញ្ចប់ ក្នុងនោះ កញ្ចប់ធំចំនួន ០៧ កញ្ចប់ កញ្ចប់តូចចំនួន ០១ កញ្ចប់ និងទូរស័ព្ទចំនួន ០២ គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម