Connect with us

សន្តិសុខសង្គម

ផ្ទះ ៣ ខ្នងជាប់គ្នា ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ នៅខណ្ឌដូនពេញ

បានផុស

នៅ

ផ្ទះចំនួន ៣ ខ្នងបានរងការខូចខាតទាំងស្រុង ដោយសារតែអគ្គិភ័យលេបត្របាក់អស់គ្មានសល់​សង្ស័យឆ្លងចរន្តអគ្គិសនី។ គ្រោះ​អគ្គីភ័យ​នោះ​កើតឡើង​កាល​ពី​វេលា​ម៉ោង ១៩ ​និង​ ៣០ នាទី​យប់ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ នៅ​ផ្លូវ​រថ​ភើ្ល​ង ភូមិ​ ២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ យាយ​សែម អាយុ​ប្រហែល​ ៦០ ​ឆាំ្ន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅវេលា​កើតហេតុ​ គឺ​ឃើញ​ផ្សែង​ហុយ​ខ្មាញ់​លាយឡំ​ជាមួយនឹង​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ បាន​និង​កំពុង​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុចកើតហេតុ​នោះ​ បណ្ដាលឱ្យ​ឆ្លង​រាលដាល​អស់​រហូតដល់ ៣ ខ្នង​ជាប់​គ្នា​ហើយ​ភ្លាមៗ​នោះដែរ​ គេ​ឃើញ​លោក​សុខ​ពេញ​វុ​ធ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​អន្តរាគមន៍​ជាមួយ​កងកម្លាំង​ ដើម្បី​វែក​ចរាចរណ៍​ឱ្យ​ក្រុម​ឡានទឹក​វាយ​ចូល​បាញ់​ទឹក​ពន្លត់ភ្លើង​។​

​សមត្ថកិច្ច​បញ្ជាក់ថា ​មូលហេតុ​ដែល​ឆេះ​នោះ​ អាចមកពី​ឆ្លង​ចរន្ត​អគ្គិសនី​។​ ប្រភេទ​សំណង់ផ្ទះ​ឈើចំនួន ៣ ​ខ្នង​អស់ទាំង​ស្រុង និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ មិន​បណ្តាល​ឲ្យ​របួស​គ្រោះថ្នាក់​នោះទេ​។ រថយន្ត​មកជួយ​អន្តរាគមន៍​ មាន​រថយន្ត​ការិយាល័យ​បង្ក​ និង​ពន្លត់អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចំនួន ២០ ​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១៤ ឡាន រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​១​គ្រឿង​។ អគ្គិភ័យ​បាន​គ្រប់គ្រង​ទាំងស្រុង ​នៅ​ម៉ោង ២៣ ​និង ០០ នាទី​យប់​ថ្ងៃ​ដដែល​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម