Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនក្រុមដាវសាំម៉ូរៃពីរនាក់ បន្ទាប់ពីបង្កហិង្សានៅរង្វង់មូលសម្ដេចសង្ឃជួនណាត

បានផុស

នៅ

កម្លាំង​នគរបាលការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យចំនួន​២​នាក់ ករណី​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​០០និង៥០​នាទី រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ផ្លូវ​លេខ​៥៥​កែង ផ្លូវ​លេខ​២២២ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ដែលឃាត់ខ្លួនមាន ១- ឈ្មោះ សន ណា​រ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​មិន​ចាំ​លេខ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ២- ឈ្មោះ សៅ សុខ​ហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តាំង​ក្រាំង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម។ ចំណែក​ជន​រងគ្រោះ​ឈ្មោះ ​ពៅ ដា​រ៉ា​វិឆ័យ ភេទប្រុស អាយុ​១៧ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវ​បេតុង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រងរបួសដាច់​ចុង​ចង្អុល​ម្រាមដៃ​ខាងឆ្វេង​ចំនួន០១ និង​ចំ​ដើមទ្រូង​ខាងស្តាំ​បណ្តាល​ឲ្យ​ដាច់​ប្រវែង​០២​សង់ទីម៉ែត្រ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​២២និង៣០​នាទី នៅ​ចំណុច​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក្រុមជនសង្ស័យ​មានគ្នា​ចំនួន០៤​នាក់ ជិះ​ម៉ូតូ​ចំនួន០២​គ្រឿង និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន០២​ដើម ជិះ​ម៉ូតូ​ចេញពី​ដើរលេង​នៅក្នុង​កោះ​ពេជ្រ ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ឃើញ​ជនរងគ្រោះ និង​មិត្តភ័ក្ដិ​ចំនួន០៧​នាក់ កំពុង​អង្គុយ​លេង​នៅ​កន្លែងកើតហេតុ​ខាងលើ។ ពេលនោះ​ជនសង្ស័យ និង​បក្ខពួក​ក៏​ជិះ​ម៉ូតូ​ចូលទៅ​រក​ក្រុម​ជនរងគ្រោះ ហើយ​ឈ្មោះ សន ណា​រ៉ុង និង​ឈ្មោះ សៅ សុខ​ហេង បាន​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ម្នា​ក់មួយដើម ចុះ​ពីលើ​ម៉ូតូ​ទៅ​ដេញ​កាប់​លើ​ក្រុម​ជនរងគ្រោះ បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​ឈ្មោះ ​ពៅ ដា​រ៉ា​វិឆ័យ ដាច់​ចុង​ចង្អុល​ម្រាមដៃ​ខាងឆ្វេង​ចំនួន​០១ និង​ចំ​ដើមទ្រូង​ខាងស្តាំ បណ្តាល​ឲ្យ​ដាច់​ប្រវែង​០២​សង់ទីម៉ែត្រ រងរបួស​ធ្ងន់​។​

បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ឲ្យ​រងរបួស​រួច ជនសង្ស័យ​ឈ្មោះ សន ណា​រ៉ុង និង​ឈ្មោះ សៅ សុខ​ហេង បាន​រត់ឡើង​ជិះ​ម៉ូតូ​ជាមួយ​បក្ខពួក​រត់គេចខ្លួន​បាត់​អស់ ចំណែក​ជនរងគ្រោះ​បាន​យកទៅ​មន្ទីរ​ពេទ្យ​ព្យាបាល​របួស​។​

សមត្ថកិច្ចបានដកហូតម៉ូតូ​ម៉ាក​ ស៊ុយ​ហ្ស៊ុ​យ​គី​និ​ច មួយគ្រឿង ពណ៌​ទឹកក្រូច សេរី​ឆ្នាំ​២០២១ ពាក់​ផ្លាកលេខ​១IQ៩៨៧២​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម