Connect with us

សន្តិសុខសង្គម

បញ្ជូនជនជាតិចិន៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្ខាំងជនជាតិថៃជិត១០០នាក់ នៅខណ្ឌសែនសុខ

បានផុស

នៅ

​​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​បើក​ការ​ស៊ើប​សួរ​លើ​សុំ​ណុំ​រឿងជន​ត្រូវ​ចោទ​ជនជាតិ​ចិនចំនួន​៣​នាក់ បន្ទាប់ពី​កម្លាំងនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួន ពាក់ព័ន្ធករណីបង្ខាំងជនជាតិថៃចំនួន៩៩នាក់ ដើម្បីជម្រិតទារប្រាក់ ស្ថិតក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ បង្ក្រាបក្រុមជនជាតិចិនមួយក្រុមនៅក្នុងផ្ទះមួយកន្លែង ក្នុងខណ្ឌ​សែន​សុខ ដោយបានរំដោះជនជាតិថៃ សរុប៩៩នាក់ ដែលចាញ់បោកមេខ្យល់នាំមកធ្វើការឱ្យក្រុមហ៊ុន លក់ផលិតផល តាមអន​ឡាញ ដែលចូល​មកកម្ពុជាដោយខុសច្បាប់​ និងប្រគល់​ឲ្យ​ផ្នែកអន្តោប្រវេសន៍កម្ពុជា​។

ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​កំពុងស្ថិត​ក្នុងដំណាក់កាល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​នៅឡើយ រង់ចាំ​ការចោទប្រកាន់ នឹងបញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម