Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ពីរងការចោទប្រកាន់ពីបទរំលោភ

បានផុស

នៅ

កម្លាំងនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង បានឃាត់ខ្លួនយុវជនម្នាក់ ​បន្ទាប់​ពីទទួល​បាន​ពាក្យ​បណ្ដឹងពី​ឈ្មោះ ឈួន គឹម​ឆាន ភេទ​ប្រុស អាយុ៦៥​ឆ្នាំ មាន​ទីលំនៅភូមិ១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ករ​ណី​រំ​លោភសេពសន្ថវៈ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែវិ​ចិ្ឆកា ឆ្នាំ២០២១ នៅវេលា​ម៉ោង៨និង៣០នាទីព្រឹក នៅ​ចំណុច​ ផ្ទះជួល នៅ​ភូមិចាំ​យាម ឃុំប៉ាក់​ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រ៉ូញ តុលា (​ហៅ​ទ្បា​) ភេទ​ប្រុស អាយុ១៧​ឆ្នាំ មាន​ទីលំនៅ ផ្ទះជួល នៅភូមិចាំ​យាម ឃុំប៉ាក់​ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ​

បន្ទាប់ពីឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ជនសង្ស័យមានឆ្លើយសារភាពថា ខ្លួន​បាន​រំ​លោភ​លើ​ក្មេងស្រី​រងគ្រោះ​ចំនួន​២​លើក ដោយ​លើក​ទី​១​នៅ​ចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ​ភូមិន្ទ ខេត្តកោះកុង និង​លើក​ទី​២​ នៅ​ចំណុចបន្ទប់​ជួល ភូមិចាំ​យាម ឃុំប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត កោះកុង ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​ដើម្បី​ចាត់ការ​បន្ត៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម