Connect with us

សន្តិសុខសង្គម

លំអិតបន្ថែម៖ បន្ទាប់ពីសម្លាប់ ជនដៃដល់យកទូរស័ព្ទជនរងគ្រោះមកលក់នៅភ្នំពេញ ទើបត្រឡប់ទៅវិញ

បានផុស

នៅ

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ដែលរំលោភរួចសម្លាប់សិស្ស​សាលា​វ័យ​១៦ឆ្នាំរៀនថ្នាក់ទី១២នោះ គឺបន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានយកទូរស័ព្ទរបស់ជន​រងគ្រោះយកំមកលក់​នៅភ្នំពេញ ហើយទើបត្រឡប់ទៅវិញ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា កាលពីថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨និង៤០​នាទី សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ចំការអណ្តូង បានទទួល​ព័ត៌មាន​ពី​ឈ្មោះ អាន សុខ​លីន ភេទ​ស្រី អាយុ​១៨​ឆ្នាំ បានមក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា បាន​បាត់​មិត្តភ័ក្ដិ​ម្នាក់​(​ជនរងគ្រោះ​) ឈ្មោះ ឌី​ម អេង​ជូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ដែល​ចេញពី​រៀន​គួរ​ជាមួយគ្នា ហើយ​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់ នៅ​កន្លែងកើតហេតុ នៅ​ចំណុច​ចម្ការ​ពោត​ខាងកើត ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ​ពី ភូមិ​១១ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីចុះពិនិត្យលើសពជនរងគ្រោះ និងទីតាំងកើតហេតុ សមត្ថកិច្ចបាន​រកឃើញ​ស្បែកជើង​បុរស​ចំនួន​០១​គូ នៅក្រោម​សព នៅ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ ពី​សព មាន​ម៉ូតូ​០២​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៥ ពាក់​ផ្លាកលេខ ភ្នំពេញ 1SC-2474 ជា​របស់​ជនរងគ្រោះ និង​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ ឡើង​តែម​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1K-0961 ដែល​សង្ស័យជា​ម៉ូតូ​របស់​ជនល្មើស ។​​

ផ្អែក​តាម​ការស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ បានកំណត់​​ជនសង្ស័យ​មានឈ្មោះ ម៉ាប់ កំសត់ ហៅ​អា​លាន​ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ ជាមួយគ្នា បានធ្វើ​សកម្មភាព​ ខណៈពេលដែល​ជនរងគ្រោះ​កំពុង​ធ្វើដំណើរ​ពី​សាលារៀន​ត្រឡប់មកផ្ទះ​វិញ ដល់​ចំណុចកើតហេតុ​នៅ​ព្រៃ​ចម្ការ​ពោត ។​

សមត្ថកិច្ច​ជំនាញបាន​ឃាត់ខ្លួន​ជនសង្ស័យបាន​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង១៤និង១៥​នាទី​រសៀល នៅ​ចំណុច​ក្នុងព្រៃ​ចម្ការ​ក្រោយ​វត្ត មណ្ឌល​វិប្បសនា ភូមិ​ប៉ាង ឃុំ​ជ​នាង ស្រុក​តាំងគោក ខេត្ត​កំពង់ធំ ។​

តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាពថា ​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាពរំលោភ និង​សម្លាប់ ហើយ​យក​ទូរស័ព្ទ​ជនរងគ្រោះ​ទៅ​លក់​នៅ​ភ្នំពេញ បាន​តម្លៃ​២០ម៉ឺនរៀល (ម្ភៃ​ម៉ឺន​រៀល) រួចយកទៅ​ទិញ​ខោអាវ​ហើយ​ជិះឡាន​ត្រឡប់មក​ស្រុក​វិញ។ សមត្ថកិច្ច​ជំនាញ​ កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនជនសង្ស័យ​ទៅតុលាការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម