ជន​កាប់​និស្សិត​ស្លាប់​នៅសង្កាត់ជ្រោយចង្វា​ ត្រូវសមត្ថកិច្ច​​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ជន​កាប់​និស្សិត​ស្លាប់​នៅសង្កាត់ជ្រោយចង្វា​ ត្រូវសមត្ថកិច្ច​​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​

បានផុស

នៅ

ភ្នំពេញ៖ ករណី​ឃាតកម្មគិតទុក​ជាមុន ​(​កាប់​នឹង​កាំបិតផ្គាក់​បណ្ដាល​​ឱ្យ​និស្សិត​ម្នាក់ស្លាប់​) ​កាលពី​វេលា​ម៉ោង​ ២ ​នាទី​អធ្រាត្រ ថ្ងៃ​ទី ​២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ​ចំណុច​មុខ​ច្រកចូល​ផ្សារ​ដើម​ស្រល់ ផ្លូវ​ទន្លេសាប​ ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ឥឡូវ​ប៉េអិម​ក្រុង ​និង​ខណ្ឌ​ជ្រោយចង្វា សហការ​ស្រាវជ្រាវ​មុខសញ្ញា​ច្បាស់លាស់​រហូត​ប្រើ​ជំនាញ​ឱ្យចូលខ្លួន​សារភាព​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នាំចូលខ្លួនជនសង្ស័យ​នៅវេលា​ម៉ោង ​១៣ ​និង ​៤០ ​នាទី​រសៀល ថ្ងៃទី​ ២២ ​ខែវិច្ឆិកា​ ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​ប៉េអិម​ខណ្ឌ​ជ្រោយចង្វា ហើយក៏​បញ្ជូន​ទៅ​អា​វុធ​ហត្ថ​រាជធានី​ភ្នំពេញ។

ជនសង្ស័យ ឈ្មោះ សៀង ឆ​រ័ត្ន (​ហៅ​ធំ ) ភេទ​ប្រុស អាយុ​ ២៩​ ឆ្នាំ មុខរបរ​ជាងសំណង់ ទីលំនៅ​ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។ រីឯ​ជនរងគ្រោះ​សព ឈ្មោះ សុិ​ន ខុន ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ មុខរបរ​និស្សិត​ និង​ជា​កម្លាំង​ភ្នាក់ងារ​ចារកម្ម ស្នាក់នៅ​ក្នុង​វត្ត​ចាស់ ផ្លូវ​ទន្លេសាប​ ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។

នៅពេល​ឃាត់ខ្លួន សមត្ថកិច្ច​បានដកហូតវត្ថុ​តាង​រួមមាន ម៉ូតូ ០១ ​គ្រឿង ម៉ាក​ស្តេ​ប ពណ៌​សលាយ​ខ្មៅ ស្លាក​លេខ​កណ្ដាល​-1F-1177 កាំបិត​ផ្គាក ​០១ ​ដើ​ម មុខ​ដែក ដង​ដែក​លាយ​ជ័រ​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាង​លើ បញ្ចូល​ទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិ​វិធី​បន្ត។

គួរ​រំលឹក​ថា ​និស្សិត​ម្នាក់ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ស្ទាក់​កាប់​បណ្តាល​ឱ្យ​ស្លាប់​នៅនឹងកន្លែង ក្នុង​ថ្លុក​ឈាម​ ខ​ណៈ​ពេល​ធ្វើ​ដំណើរ​មកពី​ផឹក​នៅ​កន្លែង​ស្នាក់នៅ​ដោយ​មិនដឹងថា​មាន​គំនុំ​អ្វី។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ ២ ​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី ​២១ ​ខែ​វិច្ឆិកា ​ឆ្នាំ២០២១ នៅ​ចំណុច​ផ្លូវ​ចូល​ផ្សារ​ដើម​ស្រល់ ស្ថិតនៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

តាម​អ្នក​នៅក្បែរ​កន្លែង​កើតហេតុបាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ ជនរងគ្រោះបាន​នាំ​គ្នាអង្គុយ​ផឹកនៅ​សួនច្បារ​មាត់ទន្លេ​សាប​។ ​លុះ​យប់​ជ្រៅ​ក៏​បាន​ធ្វើដំណើរត្រឡប់ទៅ​វត្ត ដែល​ជា​កន្លែង​ស្នាក់នៅ ស្រាប់​តែ​មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​ស្ទាក់ផ្លូវ​លួច​កាប់​ជនរងគ្រោះ​នឹង​កាំបិតផ្គាក់​​ចំ​ជើង​ខាងស្ដាំ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​រយះ ជិត​ដាច់​ភ្លៅ​។ ដោយសារតែរបួសធ្ងន់​ពេក​ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅ​កន្លែង​កើតហេតុ រួចហើយជនដៃដល់​ក៏​បានគេច​ខ្លួន​បាត់​ដោយ​យក​កាំបិត​ទៅ​បោះចោលនៅក្បែរ​ចេតិយក្នុង​វត្ត​ចាស់​៕

ដោយ ៖ ឌី​រៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទី មុន

ជុំ លី​ណូ ៖ អ្នក​ជោគជ័យ​ពិតប្រាកដ​គេ​គ្មាន​ពេល​មក​បង្រៀន​យើង​ទេ

ព័ត៌មានជាតិ៥៩ នាទី មុន

ប្រ​ជា​ពលរដ្ឋ​អស់​ក្ដី​បារម្ភ​ទៀតហើយ ​ពេល​មាន​ផ្លូវ​វាង​សម្រាប់​ធ្វើដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែក​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ចេញពី​ក្លិប​បែកគំនិត​លួច​ទូរសព្ទដៃ​គេ​ពេល​ចាប់បាន​ឆែក​ឃើញ​លាក់​ថ្នាំញៀន​៣​កញ្ចប់

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន នឹង​អញ្ជើញ​មេបញ្ជាការ​កងទ័ព​ហ្វីលីពីន ចូលរួម​កិច្ចប្រជុំ​នៅ​ភ្នំពេញ នា​ខែមីនា ឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services