Connect with us

សន្តិសុខសង្គម

ជនសង្ស័យ​៣​នាក់​ ដាក់​កាំបិត​ក្នុង​កាបូប​ទុក​ពិឃាដ​គូ​សត្រូវ​ដែល​កន្លងមក​មាន​ជម្លោះ​ ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន

បានផុស

នៅ

បន្ទាយមានជ័យ​ ៖ ជនសង្ស័យ​៣​នាក់​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ឃាត់ខ្លួន​ដោយ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ បាន​ដាក់​កាំបិត​ក្នុង​កាបូប​ទុក​ពិឃាដ​គូសត្រូវ​ដែល​កន្លងមក​មាន​ជម្លោះ​ជា​ក្រុម​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នេះ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១។

លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ឲ្យ​ដឹង​ថា ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ​ពេល​ដែល​លោក​ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ចុះ​ល្បាត​ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ល្បាត​ដល់​ចំណុច​ស្ពានថ្ម​ថ្មី ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ​អាំង ពុ​យ​រាំង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​បក្សពួក​២​នាក់​ទៀត គឺ​ឈ្មោះ​ដៀ​ត ដា​ណាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ សែង វុ​ធ​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឃ្លិ​ច ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ ភ្នំពេញ1AP-5910 ធ្វើការ​ឃាត់​ម៉ូតូ និង​ក្រុម​ជនសង្ស័យ​ទាំង​៣​នោះ​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​កាបូ​ប​ស្ពាយ រក​ឃើញ​កាំបិត​ចំនួន​៣​ដើម នៅ​ក្នុង​កាបូបស្ពាយ​រប​ស់ជន​សង្ស័យ​ឈ្មោះ​អាំង ពុ​យ​រាំង នាំ​យក​មក​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ។

ជនសង្ស័យ​ទាំង​៣​នាក់ ក្រោយពី​កម្លាំង​ជំនាញ​សួរនាំ​រួច​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ពិតជា​បាន​ដាក់​កាំបិត​ដាក់​ក្នុង​កាបូបស្ពាយ​តាម​ខ្លួន​ពិតប្រាកដ​មែន គឺ​ក្នុង​គោលបំណង​តៀម​ប្រយុទ្ធ​ជាមួយ​ក្រុម​ម្ខាង​ទៀត​កន្លងមក​ក្រុម​ម្ខាង​ទៀត​ធ្លាប់​វាយ​ធ្វើបាប​ពួក​ខ្លួន​គ្រប់​វិធី ជនសង្ស័យ​ទាំង​៣​នាក់ ក្រោយពី​សួរនាំ​រួច​ត្រូវ​បាន​ធ្វើតេស្ត​រក​សារធាតុ ឃើញថា វិជ្ជមាន​ទាំងអស់ ។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ដោយ ៖ វ៉ាន់ ណា​ង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម