Connect with us

សន្តិសុខសង្គម

ចាក់សោ​បន្ទប់​ជួល​ទៅ​ធ្វើ​ការ​បាត់​ មកវិញ​ត្រូវ​អគ្គិភ័យ​ឆេះ​គ្មាន​សល់

បានផុស

នៅ

ភ្នំពេញ ៖ បន្ទប់​ជួល​មួយ​កន្លែង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នាំគ្នា​ដងទឹក​ជះ​ពន្លត់​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​អន្តរាគមន៍​ភ្លាមៗ​បន្ទាប់ពី​ម្ចាស់​ចាក់សោ​ចោល​ទៅ​ធ្វើ​ការ​បាត់​អស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ ​បាន​កើ​ត​ឡើង​ កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២ ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ម្ចាស់​បន្ទប់​ជួល​បាន​ចាក់​សោ​ខាងក្រៅ​ចាក​ចេញទៅ​ធ្វើ​ការ​បាត់ លុះ​មកដល់​វេលា​កើត​ហេតុ​ខាង​លើ​ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ចេញពី​បន្ទប់​លេខ​២​នោះ យ៉ាង​សន្ធោសន្ធៅ​និង​បង្ក​ជា​អណ្តាត​ភ្លើង​ចេញ​មក​ក្រៅ ភ្លាម​នោះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ក៏​នាំគ្នា​វាយ​សោ​ទម្លុះ​ចូល​យក​ទឹក​ជះ​ពន្លត់​ តែ​គ្រប់គ្រង​មិនបាន​ព្រោះ​អណ្តាត​ភ្លើង​ឆេះ​ឡើង​ខ្លាំង​និង​គ្មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​បង្ការ​គ្រោះ​អគ្គិភ័យ​ខាង​លើ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​រាយ​ការណ៍​បន្តទៅ​ក្រុម​ពន្លត់​គ្រោះ​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​។

​ប្រភព​ដដែល​បាន​បន្តថា បន្ទប់​មក​គេ​ឃើ​ញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​៥​គ្រឿង​របស់​ស្នងការ​នគរបាល​រាជធានី​និង​ប្រើ​ប្រាស់​អស់​ចំនួន​៤​គ្រឿង​ អគ្គិភ័យ​ក៏​រថយន្ត​ទៅវិញ​ទាំងស្រុង​ដោយ​មិន​បណ្តាលឱ្យ​មនុស្ស​រង​របួស​នោះទេ ហេ​ី​យ​ក៏​មិន​រាលដាល​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ ដោយ​ខូចខាត​តែ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​បន្ទប់​មួយចំនួន​តែប៉ុណ្ណោះ​។ ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​គ្រោះ​អគ្គិភ័យ​ខាង​លើ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម