Connect with us

សន្តិសុខសង្គម

ប្ដីប្រពន្ធឈ្លោះគ្នា ដុតចង្ក្រាន​ចោល​ ឆេះអស់ផ្ទះ២ខ្នង​

បានផុស

នៅ

ភ្នំពេញ​៖ ​ប្ដីប្រពន្ធមួយបានឈ្លោះប្រកែកគ្នា ហេីយបានយកចង្ក្រានដុតចោលធ្វេីឱ្យឆាបឆេះផ្ទះខ្លួនឯងយ៉ាងសន្ធោសន្ធៅនិងរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន១ខ្នង​ទៀត បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍​ កាលពីវេលាម៉ោង​ ២៣និង១០នាទី​យប់​ ថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មាន​លេខ ផ្លូវBT ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ផ្ទះទី១ឈ្មោះ: ស៊ុត ពិសិដ្ឋ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ មុខរបរ យោធា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ។

បើ​តាម​សមត្ថកិច្ច ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះប្រភេថ្មក្រោមឈើលើ​ប្រក់ស័ង្កសី ទំហំ ទទឹង៥ម៉ែត្រ​​ បណ្តោយ​១៥​ម៉ែត្រ​ បាន​រងការ​ខូចខាតសំភារៈទាំងស្រុង​។

ដោយឡែក​ម្ចាស់ផ្ទះទី២​ឈ្មោះ ហ៊ុន ឡាង អាយុ ៤៨ ឆ្នាំ មុខរបរ អាវុធហត្ថខណ្ឌដូនពេញ រស់នៅទីតាំងកើតហេតុ ដែល​មាន​ផ្ទះ​ ថ្មក្រោមឈើលើ​ប្រក់ស័ង្កសី ទំហំ ទទឹង៧ម៉ែត្រ​​ បណ្តោយ១៦ម៉ែត្រ​។

សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុនៃការឆាបឆេះផ្ទះខាងលេីមកពី ប្ដីប្រពន្ធ​ផ្ទះទី១ឈ្លោះគ្នាដុតចង្ក្រានចោល ហើយក៏រាលឆេះផ្ទះតែម្ដង ។

​ក្នុងករណីអគ្គីភ័យខាងលេីនេះ​មិនមានមនុស្សរងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ​ ដោយរថយន្តពន្លត់​អគ្គិភ័យ​មកដល់ចំនួន ៦គ្រឿង​ ប្រេីប្រាស់ទឹកអស់​ទាំង ៦គ្រឿង​ អគ្គិភ័យក៏រលត់ទៅវិញ នៅម៉ោង​ ២៣និង៣៤នាទីថ្ងៃខែឆ្នាំដដែល​៕​

អត្ថបទ៖​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម