ឃាត់ខ្លួនយុវជន៣នាក់ បន្ទាប់ពីរងការចោទប្រកាន់រំលោភក្នុងផ្ទះសំណាក់
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ឃាត់ខ្លួនយុវជន៣នាក់ បន្ទាប់ពីរងការចោទប្រកាន់រំលោភក្នុងផ្ទះសំណាក់

បានផុស

នៅ

យុវជនចំនួន​៣​នាក់ ត្រូវបានឪពុកក្មេងស្រីរងគ្រោះដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃទី​១៩ ឆ្នាំ​វិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២២​និង​០០​នាទី ត្រង់ចំណុច​ផ្ទះសំណាក់​យីហោ​ឌូ​ឌូ ស្ថិតក្នុង​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបាន​ឲ្យ​ដឹងថា​ ក្រុម​យុវជនទាំងនេះត្រូវ​ឃាត់ខ្លួន​កាលពី​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២២​និង​០០​នាទី បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​របស់​ជនរងគ្រោះ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្តឹង​ពី​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ខ្លួន​។​

ជនសង្ស័យ​ទី​១-​ឈ្មោះ ពៅ សម្បត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល​។ ទី​២-​ឈ្មោះ រុណ ឆាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​ដាក ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល។ និង​ទី​៣-​ឈ្មោះ សាន់ ហាន់​ណា​ហ្វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឃ្មុំ ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល​។

ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា ពិត​ជា​បាន​ប្រព្រឹត្តិ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ខាងលើ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៣នាក់​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services