Connect with us

សន្តិសុខសង្គម

សុំលុយម្ដាយមិនបាន យកមួកការពារទៅលក់ផ្ទុះហិង្សារងរបួសម្នាក់​

បានផុស

នៅ

បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​ខណៈ​ប្រើ​អំពើហិង្សា​ទៅលើ​ប្អូនប្រុស​របស់ខ្លួន​បណ្តាល​ឲ្យ​របួស​ព្រោះតែ​ជម្លោះ​តិចតួច​រឿង​សុំ​លុយ​ម្ដាយ​ឪ​ពុក​មិន​ឲ្យ​។​

មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ​បាន​ឲ្យ​ដឹងថា ករណីហិង្សា​នេះ​បានកើតឡើង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ​ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​១៣៨​អឺ​០​ហ្សេ​ត ផ្លូវ​មុន្នី​វង្ស ភូមិ​៧ សង្កាត់​ចតុ​មុច ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ទេព វ៉ាន់​នី ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិត​ប្រាកដ មានទីលំនៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ​ឈ្មោះ ទេព គឹម​ហាន់ ភេទ​ប្រុស អាយុ​២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ទីលំនៅកន្លែងកើតហេតុ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង១១​និង​៣០​នាទី មុនពេល​កើត​ហេតុ ជនសង្ស័យឈ្មោះ ទេព វ៉ាន់​នី បាន​ដើរ​ទៅសុំ​លុយ​ម្តាយ​របស់ខ្លួន​ចំនួន១៥០០០​រៀល ដើម្បី​ទៅ​ទិញ​អីវ៉ាន់ តែ​ម្តាយ​របស់​ជនសង្ស័យ​ខាងលើ ពុំបាន​អោយនោះទេ រួច​ជនសង្ស័យ​ក៏បាន​ដើរចូល​ទៅខាង​ក្នុងផ្ទះ​ហើយយក​មួក​ការពារ​ដែល​ទុក​នៅលើ​ម៉ូតូ​ខាងក្នុង​ផ្ទះ ដើម្បី​យកទៅលក់យកលុយ តែត្រូវ​បាន​ម្តាយ និង ឪពុក​ចាប់​ទាញយក​មួក​មកវិញ ទាញទៅទាញមក។ ភ្លាមនោះ​ឈ្មោះ ទេព គឹម​ហាន់ ត្រូវជា​ប្អូនប្រុស​របស់​បាន​រត់​ចូលទៅ​ជួយ​ឃាត់ ​និង​ចាប់ទាញយក​មួក​ការពារ​មកវិញ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ទេព វ៉ាន់​នី បានយក​ចាន​គូ​ម​ថ្ម​០១ ពណ៌​ស វាយ​មកលើ​ឈ្មោះ​ ទេព គឹម​ហាន់ បណ្តាលអោយ​រងរបួស​បែកក្បាល​ដេរ ចំនួន​១៥​ថ្នេរ។ ភ្លាមៗ​នោះ ​កម្លាំង​សមត្ថកិច្ច​ដែល​ល្បាត​នៅក្បែរ​កន្លែងកើតហេតុ បានទៅ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួម​ទាំង​វត្ថុតាង យកមក​កាន់​ទីស្នាក់កា​រ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម