Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចស្រុកកណ្តាលស្ទឹង សម្រេចដោះលែង អ្នកលេងល្បែងអាប៉ោងជិត ១០ នាក់

បានផុស

នៅ

កណ្តាល៖ សមត្ថកិច្ចស្រុកកណ្តាលស្ទឹង សម្រេចដោះលែង អ្នកលេងល្បែងអាប៉ោងជិត ១០ នាក់ ឱ្យវិលត្រឡប់ទៅផ្ទះវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៌ឯក មៀច សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា ពិតជាបានដោះលែងអ្នកលេងល្បែងអាប៉ោងជិត ១០នាក់ ឱ្យវិលត្រឡប់ទៅផ្ទះវិញ ពិតមែន ដោយមានបញ្ជាពីថ្នាក់លើ។

អ្នកដែលត្រូវបានចាប់ខ្លួននោះ មានកងរាជអាវុធហត្ថ អ្នកសារព័ត៌មាន ទាំងអស់សរុប ៣ ស្ថាប័ន ដោយហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៣ និង ២០ នាទី  នៅចំណុចភូមិ ឆ្មាពួន ឃុំជេីងកេីប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

អ្នកទាំងនាក់នោះមានដូចជា ទី១ឈ្មោះ  នូ រស់ ភេទប្រុស អាយុ ៦២ ឆ្នាំ  មានទីលំនៅ ភូមិដេីមមៀន សង្កាត់ដេីមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ទី២ឈ្មោះ ប៉េង វុត្ថា ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅ ភូមិកំពង់សំណាញ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរកសិករ។ ទី៣ឈ្មោះ ជុំ ជឿក ភេទប្រុស អាយុ ៧០ ឆ្នាំ មានទីលំនៅ ភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្កណ្ដាល មុខរបរកសិករ។ ទី៤ឈ្មោះ  អុិន  សាខន ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរនៅផ្ទះ។ ទី៥ឈ្មោះ មាន វី ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិតោម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ ទិញអេតចាយ។ ទី៦ឈ្មោះ ណែម វិធិន ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរលក់ដូរ។ ទី៧ឈ្មោះ សែ ឈឿត ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរកសិករ។ ទី៨ឈ្មោះ ជឹម សុភា ភេទស្រី  អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិកំពង់ សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខលក់ដូរ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុក បានទទួល ពត៌មានពីប្រជាពលរដ្ឋល្អ ថាមានមុខសញ្ញាលេងល្បែងសុីសងខុសច្បាប់ (អាប៉ោង) នៅចំណុច ភូមិ ឃុំ កេីតហេតុខាង លើ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំជេីងកេីប បានចុះទៅដល់កន្លែងកេីតហេតុបាន ឃេីញមុខសញ្ញាកំពុងលេងល្បែងសុីសងខុសច្បាប់ (អាប៉ោង ) ភ្លាមនោះកម្លាំងផ្នែក បាននាំខ្លួនមុខសញ្ញា និងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម