Connect with us

សន្តិសុខសង្គម

លើកខោសឹងមិនទាន់ ខណៈកំពុងបត់ជើងតូចមានជនសង្ស័យមកកាច់សោ.ក ម៉ូតូ​

បានផុស

នៅ

ស្ត្រីម្នាក់រត់ស្រែកផ្អើលឆោឡោឲ្យគេជួយ ខណៈកំពុងអង្គុយបត់ជើងតូចមានជនសង្ស័យមកកាច់សោ.​ក ម៉ូតូ ហើយត្រូវបានពលរដ្ឋជួយដេញចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច និងម្នាក់ទៀតរត់គេចខ្លួនបាត់។

ករណីនេះ បានកើតឡើងកាលពី​រសៀល​ថ្ងៃទី២៥ ​ខែវិច្ឆិកា ឆ្នាំ២០២១​ចំណុច​មាត់ទន្លេ​ តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ កែង​ផ្លូវ​៩០​ ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ​អ៊ុ ស្រី ​អាយុ​ជាង​៥០​ឆ្នាំ ​ស្នាក់នៅ​ម្តុំ​ទីតាំង​កើត​ហេតុ​ និង​មានស្រុក​កំ​ណើតខេត្ត​កណ្តាល​។ ចំណែក​ម៉ូតូដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​មិន​បានសម្រេច​ម៉ាក ​ឌ្រី​មសង់ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FP 2668​។ ចំណែកជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឈ្មោះ​ សំ ញ៉ា​ញ់ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​ស្នាក់នៅ​បន្ទប់​ជួល ​ក្នុងភូមិ​សាមគ្គី​ សង្កាត់​ឬ​ស្ស​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានឱ្យដឹងថា ​នៅមុន​ពេល​កើ​ត​ហេតុ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ហើ​យ​ដើរ​ទៅបត់ជើងតូច ពេល​កំពុង​បត់ជើងស្រាប់តែ​ក្រឡេក​ឃើ​ញ​ជនសង្ស័យ​២​នាក់​បាន​ធ្វើសមកម្ម​ភាព​កាច់​សោ.ក​ ម៉ូតូ​គាត់​ក៏​លើ​ខោ​ស្រែកថា​ ចោរៗ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នោះ​ក្បែរ​នោះ ​ជួយ​ដេញចាប់​ជន​សង្ស័យ​បាន​ម្នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច ​ឯ​ម្នាក់ទៀត​គេចខ្លួន​បាត់ស្រមោល​។

នៅ​លើ​ដងខ្លួន​ជនសង្ស័យ​សមត្ថកិច្ចបានរកឃើញវត្ថុតាង​មួយចំនួន​ដូចជា​ ដែក​អក្សរតេស​ម្រា​ប់​កាច់.ក​ ម៉ូតូ​១ ​ពូថៅ​១​ និង​ឧបករណ៍មួយចំនួនទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម