Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនបុរសដែលជេរប្រមាថនគរបាលចរាចរណ៍នៅស្ពានអាកាសស្ទឹងមានជ័យបញ្ជូនចាត់ការតាមផ្លូវច្បាប់

បានផុស

នៅ

ដោយអនុវត្តតាមការណែនាំ និងបញ្ជាពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង​ការ​នគរបាល​ជាតិ និងបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅ​រសៀល​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលបានជេរ​ប្រមាថ​កម្លាំង​នគរបាល​ចរាចរណ៍​នៅចំណុចស្ពានអាកាសស្ទឹងមានជ័យបានហើយ និងបញ្ជូនទៅសួរនាំ​នៅការិ​យាល័យ​ចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ មានបុរសម្នាក់បានជិះ​ម៉ូតូ​មួយគ្រឿងម៉ាកស្មាស ពាក់​ស្លាកលេខ​ភ្នំពេញ​1BG-5792 ល្មើសច្បាប់ចរាចរណ៍នៅចំណុចស្ពានអាកាសស្ទឹមានជ័យ ដែលកម្លាំង​នគរបាលកំពុងអនុវត្តច្បាប់ចរាចរណ៍ និងបានជេ​ប្រ​មាថមកលើកម្លាំងសមត្ថកិច្ច ថែមទាំងរកវាយ​សមត្ថកិច្ច​ទៀតផង។​​

តាមរយៈ​សារ​សំឡេង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍សន្តិបណ្ឌិត នេ​ត សាវឿន បាន​សង្កត់ធ្ងន់ថា ករណីនេះ​មិនត្រូវ​ឲ្យ​កើតមាន​ទៀត​នោះ ក្នុងករណី​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ហើយ​មិន​អនុវត្ត​តាម​មន្ដ្រីនគរបាល​ចរាចរ​ណ៍បែរជា​ប្រមាថមើលងាយ​បែបនេះ ត្រូវ​ចាប់វាយ​ខ្នោះ​ជាបន្ទាន់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម