នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យអនុវត្តទូទាំងប្រទេស ករណីមើលងាយកម្លាំងសមត្ថកិច្ច​ ត្រូវវាយខ្នោះភ្លាម លោកនាយឧត្តមសេនីយ៍ នេត សាវឿន៖ ករណីមើលងាយកម្លាំងសមត្ថកិច្ច​ ត្រូវវាយខ្នោះភ្លាមបញ្ជូនទៅប៉ុស្តិ៍
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យអនុវត្តទូទាំងប្រទេស ករណីមើលងាយកម្លាំងសមត្ថកិច្ច​ ត្រូវវាយខ្នោះភ្លាម

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជារឱ្យយកករណីបុរសជេរដេញវាយសមត្ថកិច្ច ជាបទពិសោធន៍ជា​កញ្ចប់សម្រាប់ស្នងការរាជធានី-ខេត្តទូទាំងប្រទេស ដោយវាយខ្នោះចំពោះអ្នកមើលងាយកម្លាំង​សមត្ថកិច្ចដែល​កំពុង​បំពេញការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យស្នងការនគរបាល​រាជធានី-ខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក លោក ហ៊ឹម យ៉ាន នាយ​កដ្ឋាន​ចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងថា “ខ្ញុំបានណែនាំច្រើនដងហើយ មានករណី​មើល​ងាយ​មើលថោក មកលើកម្លាំងសមត្ថកិច្ច ដែលកំពុងតែបំពេញកាតព្វកិច្ច នៅលើដងផ្លូវ​សាធារណៈ មានបញ្ហាហ្នឹងភ្លាមហៅអន្តរាគមដាក់ខ្នោះភ្លាមយកទៅប៉ុស្តិ៍ អត់មានឈ្លោះ អត់មាន​ប្រកែក​ប្រ​ណាំង យើងត្រូវប្ដឹងទៅតុលាការ ពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើល​ថោក​កង​កម្លាំង”។

បើតាមលោក នេត សាវឿន ករណីបុរសម្នាក់បានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែល​កំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវ​រៀប​ឯកសារទៅតុលាការ ហើយយកករណីនេះ ជាបទពិ​សោ​ធន៍​សម្រាប់កម្លាំងចរាចរណ៍ទូ​ទាំង​ប្រទេស​កុំឱ្យមានការឈ្លោះនៅលើផ្លូវ។

ដោយអនុវត្តតាមការណែនាំ និងបញ្ជាពីនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នង​ការ​នគរបាល​ជាតិ និងបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅ​រសៀល​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលបានជេរ​ប្រមាថ​កម្លាំង​នគរបាល​ចរាចរណ៍​នៅចំណុចស្ពានអាកាសស្ទឹងមានជ័យបានហើយ និងបញ្ជូនទៅសួរនាំ​នៅការិ​យាល័យ​ចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ មានបុរសម្នាក់បានជិះ​ម៉ូតូ​មួយគ្រឿងម៉ាកស្មាស ពាក់​ស្លាកលេខ​ភ្នំពេញ​1BG-5792 ល្មើសច្បាប់ចរាចរណ៍នៅចំណុចស្ពានអាកាសស្ទឹមានជ័យ ដែលកម្លាំង​នគរបាលកំពុងអនុវត្តច្បាប់ចរាចរណ៍ និងបានជេ​ប្រ​មាថមកលើកម្លាំងសមត្ថកិច្ច ថែមទាំងរកវាយ​សមត្ថកិច្ច​ទៀតផង៕

អត្ថបទៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services