Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្រុមចោរប្លន់ម៉ូតូ ជាបន្តបន្ទាប់ក្នុងក្រុងសៀមរាបបាន ៨ នាក់

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់ ករណីប្លន់ម៉ូតូរបស់ពលរដ្ឋនៅក្នុងក្រុងសៀមរាប ដែលបានគេចខ្លួនទៅរស់ខេត្តផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកវរសេនីយ៍ទោ សុខ ម៉េង​អ៊ាង នាយការិយាល័យ​គរ​បា​ល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយមាន​ការណែនាំ​ពី​ថ្នាក់​ស្នងការ​ខេត្ត​និង​សម្រួល​នីតិ​វិធី​ពី​តំណាង​អយ្យការ លោក​បាន​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​ករណី អំពើ​លួច​មាន​ស្ថាន​មាន​ស្ថាន​ទម្ងន់ទោស ( ប្រើ​ហិង្សា ) កាប់​នឹង​កាំបិត ប្លន់​យក​ម៉ូតូ​២​គ្រឿង កាលពី​ថ្ងៃទី​០៧ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ វេលា​ម៉ោង ០១ និង ៣០​ នាទី​ទៀបភ្លឺ​។​

លោករសេនីយ៍ទោ​បានបន្តថា ឆ្លងកាត់​ការស៊ើបអង្កេត និង​តាម​ចាប់ ០៣​ ខេត្ត ខេត្តកំពង់ធំ រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង និង​ដោយ​ផ្អែកលើ​ការវាយតម្លៃ​ព័ត៌មាន និង​ដាក់ចេញ​នូវ​សកម្មភាព​ប្រតិបត្តិការ របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ ជា​ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ជា​លទ្ធផល​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​តាម​ចាប់​បង្ក្រាប​ដល់​ឫសគល់ និង​បាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង ចំនួន ០៥​នាក់ និង បន្ត​ការស៊ើបអង្កេត​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចំនួន ០៣​នាក់​បន្ថែមទៀត និង ដកហូត​វត្ថុតាង​ម៉ូតូ​ជា​របស់​ជនរងគ្រោះ​ចំនួន ០២​គ្រឿង​(​បាន ប្រគល់ជូន​ជនរងគ្រោះ​វិញ )​និង​វត្ថុតាង កាំបិត​ចំនួន ០១ ដែល​ធ្វើ​កម្ម​ភាព​កាប់​ជនរងគ្រោះ​។​

លោក​បន្ថែម​ថា​ ជនសង្ស័យ​ទី ១. ឈ្មោះ ជិន ទីណា ភេទ​ប្រុស អាយុ ១៧​ ឆ្នាំ មុខ របរ​សិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​លាន ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ២.​ឈ្មោះ អាត ចំរើន ភេទ​ប្រុស អាយុ ១៨ ​ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្ន​រស់នៅ​ភូមិ​គោក​ដូង សង្កាត់ទឹ​ន​វិល ក្រុង​សៀមរាប ។ ៣.​ឈ្មោះ គុណ គីម ហៅ​យ៉ា ភេទ​ប្រុស អាយុ ១៨​ ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ន​រស់នៅ​ភូមិ​ជប់ ឃុំ​ចាន់ សរ ស្រុក​សូទ្រនិគម ខេត្តសៀមរាប។ ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង ០៣ នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា បានធ្វើ​សកម្មភាព ករណី​ខាងលើនេះ ពិតប្រាកដមែន។​ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម