ជន​ជេរប្រមាថ​សមត្ថកិច្ច​ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​ប​ញ្ជូន​ទៅ​តុលាការ​ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ជន​ជេរប្រមាថ​សមត្ថកិច្ច​ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​ប​ញ្ជូន​ទៅ​តុលាការ​ហើយ

បានផុស

នៅ

ជន​ដែល​បាន​ធ្វើ​សកម្មភាព​ជេរប្រមាថ​មើលងាយ និង ដេញ​វាយ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នោះ​ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​និង​បញ្ជូន​ទៅ​តុលាការ​ហើយ​ នៅ​វេលា​ម៉ោង​១៦និង០០​នាទី រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​បន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ម្សិលមិញ​នេះ មាន​បុរស​ម្នា​ក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ពាក់​ស្លាក​លេខ​ភ្នំពេញ​1BG-5792 ល្មើសច្បាប់​ចរាចរណ៍​នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ដែល​កម្លាំង​នគរបាល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​បាន​ជេរ​ប្រមាថ​មក​លើ​កម្លាំង​សមត្ថកិច្ច ថែមទាំង​រក​វាយ​សម​ត្ថ​កិច្ច​ទៀតផង​។

បើ​តាម​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា ជន​បង្ក​នេះ​មាន ឈ្មោះ យឹ​ង វណ្ណដា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជា​សន្តិសុខ​ឯកជន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តាម​ការ​បញ្ជា​ពី​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។

តាមរយៈ​សារ​សំឡេង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជាក់​ថា ករណី​នេះ​មិន​ត្រូវ​ឲ្យ​កើតមាន​ទៀត​នោះទេ ក្នុង​ករណី​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ហើយ​មិន​អនុវត្ត​តាម​មន្ដ្រីនគរបាល​ចរាចរ​ណ៍​បែរជា​ប្រមាថ​មើលងាយ​បែបនេះ ត្រូវ​ចាប់​វាយ​ខ្នោះ​ជាបន្ទាន់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services