ភូមិសាស្ត្រតំបន់អភិរក្សឡូតិ៍​លេខ ២ នៅតែមានបទល្មើសនេសាទ ភូមិសាស្ត្រតំបន់អភិរក្សឡូតិ៍​លេខ ២ នៅតែមានបទល្មើសនេសាទ
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ភូមិសាស្ត្រតំបន់អភិរក្សឡូតិ៍​លេខ ២ នៅតែមានបទល្មើសនេសាទ

បានផុស

នៅ

បើទោះបីកន្លងទៅមានការបង្ក្រាបជាបន្តបន្ទាប់ពីសមត្ថកិច្ចចម្រុះក្នុងដែនទឹកត្រង់ចំណុចឡូតិ៍លេខ ២ ដែលជាតំបន់អភិរក្សពូជមច្ឆាជាតិរបស់រាជរដ្ឋាភិបាលដែលបានកំណត់ ក៏ដូចជាក្នុងតំបន់ផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក៏ឈ្មួញទុច្ចរិតនៅតែបន្តបទល្មើសយ៉ាងព្រោងព្រាតដដែល ហាក់មិនមានការថយចុះនៃបទល្មើសនេះទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះត្រូវបានបង្ក្រាបម្តងទៀតកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយលោកវរសេនីយ៍ឯកឡុង យោធាវីរ:អធិការនគរបាលស្រុកឯក​ភ្នំដោយធ្វើឡើងស្របតាមបទបញ្ជាលោកស្នងការខេត្ត។

លោកប្រាប់ថា ការចុះបង្ក្រាបនេះត្រូវបានរួមសហការជាមួយកម្លាំងគណ:​បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំដែលមានលោក​ម៉ិល​.សុផលជាអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចអតីតឡូតិ៍​លេខ ២ ស្ថិតក្នុងភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកអធិការបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើជាលទ្ធផលនៃការបង្ក្រាបរឹបអូសបានដូចជាសាច់មងប្រវែង​៣,០០០​ម៉ែត្រ,បង្គោលចំនួន៣៥០ដើម,ឡុកចាប់ត្រីចំនួន០៧ឡុក,ប្រលែងត្រីចម្រុះចំនួន១០គគីឡូក្រាម។

ចំពោះសម្ភារល្មេីសច្បាប់ខាងលើសម្ថកិច្ចបានដុត​បំផ្លាញចោលនៅហ្នឹងកន្លែង​រីឯអ្នកប្រព្រឹ្តសកម្មភាពល្មេីសនេះសមត្ថកិច្ចអាចកំណត់មុខសញ្ញាបាន​និងចាត់វិធានការបន្តតាមនីតិវិធី៕

អត្ថបទៈ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services