Connect with us

សន្តិសុខសង្គម

អណ្តើកហ្លួងចំនួន ៥១ ក្បាលទៀតត្រូវបានលែងក្នុងជម្រកធម្មជាតិនៃប្រព័ន្ធព្រែកស្រែអំបិល

បានផុស

នៅ

អណ្តើកហ្លួងចំនួន ៥១ក្បាលបន្ថែមទៀតត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិ នៃប្រព័ន្ធព្រែកស្រែអំបិលនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ពិធីនេះត្រូវបានធ្វើក្រោមវត្តមានព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ,លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងលោក បណ្ឌិត កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលបានថ្លែងឲ្យដឹងថា ការលែងអណ្តើកហ្លួងចូលទៅក្នុងជម្រកធម្មជាតិរបស់វាតែមួយគត់គឺប្រព័ន្ធ ព្រែកស្រែអំបិលលើកនេះជាលើកទី៦ហើយ, សរុបទាំង៦ លើកនេះដែលមានអណ្តើកហ្លួងសរុបចំនួន ១៤១ក្បាលគិតទាំងលើកនេះចំនួន ៥១ ក្បាលផង។អណ្តើកហ្លួង ទាំងអស់នេះត្រូវបានក្រុមការងារអភិរក្ស ដើរប្រមូលពងតាមសម្បុករនៅតាមឆ្នេរខ្សាច់ដើម្បីយកភ្ញាស់និងថែរក្សានៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ។

លោក អ៊ុក វិបុល បានបញ្ជាក់ថា៖ការដើរប្រមូលពងយកមកភ្ញាស់នេះគឺដើម្បីការពារអណ្តើកទាំងនោះព្រោះថាយើងមិនអាចឱ្យពួកវាញាស់តាមបែបធម្មជាតិនោះទេ ។ ការញាស់តាមបែបធម្មជាតិធ្វើឱ្យកូនអណ្តើកទាំងនោះប្រឈមនឹង ហានិភ័យ មិនអាចមានជីវិតរស់នៅដល់ធំនោះទេ ព្រោះវាត្រូវប្រឈមនឹងការត្រូវត្រីស៊ីជាអាហារនិងក្លែង ឆាបជាដើម។ ដូច្នេះហើយទើបយើងយកវាមកភ្ញាស់ហើយរីកធំធាត់ដែលមានអាយុចាប់ពី ៥ឆ្នាំ ដល់១០ឆ្នាំនិងមានទម្ងន់ចាប់ពី១០គីឡូ ទៅ ១៥គីឡូទើបលែងវាឱ្យទៅ រស់នៅក្នុងធម្មជាតិរបស់វាវិញ ។អណ្តើកនីមួយៗដែលត្រូវលែងនេះគឺផ្នែកជំនាញមានបង្កប់នូវបន្ទះឈីប (microchip)និងភ្ជាប់ឧបករណ៍តាមដាននៅលើស្នូករបស់វា ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការតាមដានបម្លាស់ទីរបស់វានៅក្នុងប្រព័ន្ធព្រែកស្រែអំបិល។

អណ្តើកហ្លួងឬអណ្តើកសរសៃត្រូវបានចាត់ទុកជាប្រភេទសត្វល្មូនតំណាងព្រះរាជាណាចក្រកម្ពុជាតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២១ខែមីនា ឆ្នាំ២០០៥ ហើយអណ្តើក ហ្លួងមានចំណុចខុសពីអណ្តើកដ៏ទៃទៀតត្រង់ថាអណ្តើកហ្លួងអាចរស់នៅក្នុងទឹកសាបក៏បានទឹកប្រៃក៏បានហើយចំណុចខុសគ្នា១ទៀតគឺអណ្តើកហ្លួងមានម្រាមតែ ៤ ប៉ុណ្ណោះខណៈដែលអណ្តើកប្រភេទផ្សេងៗទៀតមានម្រាម៥ ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម